ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានហាមប្រាមដល់រថយន្ត ពាក់ស្លាកនគរបាលយកទៅប្រកបរបរអាជីវកម្មជាដាច់ខាត និងមិនអនុញ្ញាតឲ្យជនណាដែលមិន មែនជានគរបាលប្រើប្រាស់ស្លាកលេខនគរបាលនោះឡើយ។ នេះគឺជាការព្រមានខ្លាំងៗនៅក្នុង កិច្ចប្រជុំប្រចាំខែរបស់អគ្គស្នងការដ្ឋាននគរបាលជាតិកាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥។
ក្នុងនោះផងដែរនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិក៏បានដាក់ចេញបទបញ្ជា ឲ្យនគរបាលចរាចរណ៍ត្រូវបង្កើនការត្រួតពិនិត្យយានយន្តដែលមានពាក់ស្លាកលេខនគរបាលទាំង អស់ ហើយយានយន្តដែលអាចពាក់ស្លាកលេខនគរបាលបានគឺមានតែរថយន្តរបស់អង្គភាព និង មន្ត្រីនគរបាលដែលមានការអនុញ្ញាតត្រឹមត្រូវប៉ុណ្ណោះ។
ជាមួយគ្នានាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានណែនាំបន្ថែមដល់មន្ត្រីនគរបាលត្រូវ ពង្រឹងការការពារតាមស្ថានទូត កន្លែងដែលជនបរទេសស្នាក់នៅ និងការពារសណ្តាប់ធ្នាប់ចរាចរ ឲ្យបានល្អ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្យនេះ៕
ដោយ៖ តាឡឹម