ក្លាយ​ជា​មន្ទិល​សង្ស័យ​ ពេល​សាលក្រម​រឿង​ក្តី​បាញ់​សម្លាប់​ឧកញ៉ា​ អ៊ឹង​ ម៉េងជឺ​ ដែល​មាន​លោក​ ថោង​ សារ៉ាត់​ ជា​មេខ្លោង​ ពន្យារពេល​ប្រកាស​ជិត​៣ខែ​ ពុំ​ទាន់​សម្រេច​

ចែករំលែក៖

ភ្នំពេញ៖​ស្ទើរ​ក្លាយ​ជា​មន្ទិល​សង្ស័យ​គ្រប់​មជ្ឈដ្ឋាន​ទៅ​ហើយ​ នៅ​ពេល​សាលក្រម​រឿង​ក្ដី​បាញ់​សម្លាប់​ឧកញ៉ា​ អ៊ឹង​ ម៉េងជឺ​ ដែល​មាន​លោក​ ថោង​ សារ៉ាត់​ សេដ្ឋី​ស្តុកស្តម្ភ​នៅ​កម្ពុជា​ ពន្យារពេល​ជិត​៣ខែ​ហើយ​ ពុំ​ទាន់​សម្រេច​ ។

អ្នក​ច្បាប់​មួយ​រូប​ អះអាង​ថា​ រឿង​ក្តី​ព្រហ្មទណ្ឌ​បទល្មើស​ឧក្រិដ្ឋ​ ដែល​ពន្យារពេល​ប្រកាស​សាលក្រម​ គឺ​ មិន​មាន​កំណត់​ក្នុង​ច្បាប់​នោះ​ទេ​ តែ​អ្នក​ច្បាប់​រូប​នេះ​ និយាយ​លេង​បន្លំ​មែន​ ថា​ គ្រាន់តែ​អាច​បង្កប់​នូវ​ភាព​មិន​ប្រក្រតី​តែ​ប៉ុណ្ណោះ​ ។​

ប្រភព​ព័ត៌មាន​មួយ​អះអាង​ថា​ ការ​ពន្យារពេល​ដ៏​យូរ​នេះ​ គឺ​ទុក​ពេលឲ្យអ្នករត់ការទៅសុំអន្តរាគមន៍ពីថ្នាក់លើដើម្បីជួយបន្ធូរបន្ថយទោសឬលើកលែងទោសឲ្យលោកថោង សារ៉ាត់និងគូកន។

លោក គា អ៊ាវ មេធាវីការពារជនជាប់ចោទ​ បានថ្លែងថា ក្រឡាបញ្ជីបានទូរស័ព្ទប្រាប់លោកថាសាលក្រមនេះត្រូវលើកពេលប្រកាសសាលក្រម ហើយនឹងជូនដំណឹងពេលក្រោយ ។ លោកមេធាវី មិនច្បាស់អំពីមូលហេតុនៃការលើកពេលប្រកាសសាលក្រមនេះទេ ។

លោក ថោង សារ៉ាត់ ត្រូវបានតុលាការចោទប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២៨និងមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។ រីឯក្រុមអង្គរក្ស ត្រូវបានចោទប្រកាន់ពីបទសមគំនិតនិងបទឃាតកម្មគិតទុកជាមុនដែលបទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតដែរ ។

ហេតុការណ៍បាញ់សម្លាប់កក្រើករាជធានីភ្នំពេញនេះ កើតឡើងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន ៕

...

ដោយ៖ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print