បើកជែងខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យជីវិតមនុស្សម្នាក់ត្រូវស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តកណ្តាល ៖ គ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តនិងម៉ូតូ បណ្ដាលអោយស្លាប់ម្នាក់នៅនឹងកន្លែង លើផ្លូវជាតិលេខ២១ ភូមិព្រែកតាវ៉ា ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល កាលពីវេលាម៉ោងវេលាម៉ោង១២និង៤៥នាទី ថ្ងៃ ទី៣ ខែសីហា ឆ្នាំ២០១៧ ។

មុនហេតុការណ៍នេះកើតឡើង គេឃើញរថយន្តម៉ាក KIA ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 3C-4410 អ្នកបើករ មិនស្គាល់អត្តសញ្ញាណ (បានរត់គេចខ្លួន) ធ្វើដំណើរពីត្បូងទៅជើង  ។ លុះមកដល់ចំណុចកើតហេតុ អ្នកបើកបរ រថយន្តខាងលើបានបើកជែងម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសេ៩០ ពណ៌ទឹកប៊ីច ពាក់ស្លាកលេខកណ្ដាល1A-2773 បើក​បរដោយឈ្មោះ ម៉ឹង ហុងលី ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកអ៊ុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល  (ស្លាប់) បណ្ដាលអោយកៀរម៉ូតូដែលកំពង់ធ្វើដំណើរស្របទិសគ្នានៅពីមុខ រថយន្តពីត្បូងទៅជើង ធ្វើអោយ​ដួលខ្ទាតមនុស្សចូលក្រោមរថយន្តហើយត្រូវរថយន្តកិនបែកក្បាលស្លាប់ភ្លាមនៅ កន្លែងកើតហេតុតែម្ដង ។

សមត្ថកិច្ចបានប្រគល់សពអោយក្រុមគ្រួសារបានដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្តនិងម៉ូតូ យក​មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី ។

តាមការវាស់វែងនិងពិនិត្យពីមន្ត្រីជំនាញចរាចរណ៍បានឲ្យដឹងថា ករណីនេះបង្កឡើងដោយអ្នកបើកបររថយន្ត បើកប្រជែង ដោយការធ្វេសប្រហែស ទើបបណ្ដាលអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង  ៕ ស្អាងជ័យ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print