ខេត្តកណ្តាល ៖ គ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តនិងម៉ូតូ បណ្ដាលអោយស្លាប់ម្នាក់នៅនឹងកន្លែង លើផ្លូវជាតិលេខ២១ ភូមិព្រែកតាវ៉ា ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល កាលពីវេលាម៉ោងវេលាម៉ោង១២និង៤៥នាទី ថ្ងៃ ទី៣ ខែសីហា ឆ្នាំ២០១៧ ។
មុនហេតុការណ៍នេះកើតឡើង គេឃើញរថយន្តម៉ាក KIA ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 3C-4410 អ្នកបើករ មិនស្គាល់អត្តសញ្ញាណ (បានរត់គេចខ្លួន) ធ្វើដំណើរពីត្បូងទៅជើង ។ លុះមកដល់ចំណុចកើតហេតុ អ្នកបើកបរ រថយន្តខាងលើបានបើកជែងម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសេ៩០ ពណ៌ទឹកប៊ីច ពាក់ស្លាកលេខកណ្ដាល1A-2773 បើកបរដោយឈ្មោះ ម៉ឹង ហុងលី ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកអ៊ុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល (ស្លាប់) បណ្ដាលអោយកៀរម៉ូតូដែលកំពង់ធ្វើដំណើរស្របទិសគ្នានៅពីមុខ រថយន្តពីត្បូងទៅជើង ធ្វើអោយដួលខ្ទាតមនុស្សចូលក្រោមរថយន្តហើយត្រូវរថយន្តកិនបែកក្បាលស្លាប់ភ្លាមនៅ កន្លែងកើតហេតុតែម្ដង ។
សមត្ថកិច្ចបានប្រគល់សពអោយក្រុមគ្រួសារបានដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្តនិងម៉ូតូ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី ។
តាមការវាស់វែងនិងពិនិត្យពីមន្ត្រីជំនាញចរាចរណ៍បានឲ្យដឹងថា ករណីនេះបង្កឡើងដោយអ្នកបើកបររថយន្ត បើកប្រជែង ដោយការធ្វេសប្រហែស ទើបបណ្ដាលអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ៕ ស្អាងជ័យ