ឈាមស្រែកស្បែកហៅ រយះពេលជាង៣ម៉ោងសមត្ថកិច្ចឃាត់ឃាតកសម្លាប់ស្រ្តីមេម៉ាយនៅស្រុកកោះសូទិន

ចែករំលែក៖

ខេត្តកំពង់ចាម :ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ១០និង៣០នាទី សមត្ថកិច្ចនគរបាលស្រុកកោះសូទិនបានទទួលព័ត៌មានពីប្រជាពលរដ្ឋ(ពេលចៅជនរងគ្រោះមកពីសាលារៀន) ថានៅចំណុចភូមិដេីមស្តៅ ឃុំពង្រ ស្រុកកោះសូទិន ជនរងគ្រោះឈ្មោះ ថោ ម៉េន ភេទស្រី អាយុ ៨៣ឆ្នាំ ជាតិខ្មែរ បានស្លាប់នៅលេីផ្ទះរបស់គាត់ហើយជនរងគ្រោះជាស្រ្តីមេម៉ាយគ្មានកូន មានចៅស្រី០២នាក់មកស្នាក់នៅរៀនជាមួយ ។

ក្រោយទទួលព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានបញ្ជាលោកឧត្តសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងជំនាញស្រុក ចុះដល់កន្លែងកេីតហេតុដេីម្បីពិនិត្យ និងស្រាវជ្រាវ តាមការពិនិត្យស្លាកស្នាមលេីសាកសពជនរង
គ្រោះសមត្ថកិច្ចសន្និដ្ឋានថាជនសង្ស័យបានធ្វើសកម្មភាពយកខ្សែនីលុងពណ៌សលាយក្រហមប្រវែងប្រហែល០១ម៉ែត្រ មករឹតកជនរងគ្រោះរហូតដល់ស្លាប់(ខ្សែនីឡុងនៅជាប់លេី កជនរងគ្រោះ)។

រហូតដល់ម៉ោង១៤និង២០នាទីសមត្ថកិច្ចបង្ក្រាបបានជនសង្ស័យជាជនដៃដល់០១នាក់ដែលមានឈ្មោះ សុខ ម៉េងស្រុី ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ(ឈប់រៀននៅជាមួយឪពុកម្តាយ) នៅភូមិ ឃុំ កេីតហេតុខាងលេី។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះសូទិនដើម្បីកសាងសំណុំឯកសារចាត់ការតាមនីតិវិធីច្បាប់៕វណ្ណៈ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print