ខេត្តកំពង់ចាម: ករណីគំរាមថាសម្លាប់ និងធ្វើអោយខូចខាតដោយចេតនា ដែលកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានបង្ក្រាបកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ត្រូវបានលោក សោ សុតា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៤៨០ឃ.ខ និង៤៨១ ឃ.ខ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ សម្រេចឃុំខ្លួនជនជាប់ចោទ០២ នាក់ ពីបទ: គំរាមថាសម្លាប់ និងធ្វើការអោយខូចខាតដោយចេតនា ដែលប្រព្រឹត្តកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិទី៩ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បង្រ្កាបបាន ហើយឃាត់ខ្លួនជនសង្ស័យ០២នាក់ មាន ឈ្មោះដូចខាងក្រោម:
១-ឈ្មោះ ត្រឹង យុាំងទី ហៅ ចាំង យុាំងទី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរ លក់ដូរ ទីកន្លែងកំណេីតស្រុក វ៉ានថាន់ ខេត្តតៃនិញ ប្រទេសវៀតណាម និងអាសយដ្ឋានបច្ចុប្បន្នស្នាក់នៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
២-ឈ្មោះ ចាំង យុាំភូ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មុខរបរ លក់ដូរ ទីកន្លែងកំណើតស្រុកស្នោង ខេត្តកំពង់ធំ និងអាសយដ្ឋានបច្ចុប្បន្ន នៅភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
បច្ចុប្បន្នជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ទៅតាមបញ្ញត្តិច្បាប់មាត្រា ២៣៣ និងមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ៕ វណ្ណៈ
