មានជំងឺតេតាណុសទៅដាក់មង ប្រកាច់ឈ្លក់ទឹកស្លាប់គ្មានអ្នកដឹង

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់បានស្លាប់យ៉ាងវេទនាដោយសារកើតជំងឺតេតាណុសប្រកាច់ចូលទឹក ក្នុងខណៈពេលដែលជនរងគ្រោះទៅដាក់មងយកត្រីតែម្នាក់ឯង។

ហេតុការនេះកើតឡើងនៅចន្លោះវេលាម៉ោង៣:០០នាទីទៅម៉ោង៥:០០នាទី ល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ ចំណុចស្រែត្រកួនឈ្មោះ ឃឹម ស៊ីនិត ភេទស្រី អាយុ38ឆ្នាំ ភូមិពោន ឃុំមង់រៀវ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ ។

សម្មត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ញ៉ក់ វ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ ខ្មែរ នៅភូមិកើតហេតុ បានលង់ទឹកស្លាប់ ខណៈពេលដើរដាក់មងតែម្នាក់ឯង (ជនរងគ្រោះមានជំងឺតេតាណូស)។

ករណីនេះ ក្រោយទទួលបានព័តមានជំនាញនគរបាលស្រុកសហការណ៏ជាមួយកម្លាំងប៉ុស្តិនគរបាលមង់រៀវពេទ្យមណ្ដល់សុខភាពមង់រៀវបានចុះធ្វើពិនិត្យស្រាវជ្រាវឃើញថា សពពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដមែនពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទ័ណ្ឌអ្វីទេ ។

សពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print