កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្តឃាត់មនុស្សប្រុសស្រី៨នាក់ ពាក់ព័ន្ធការរក្សាទុក និងចែកចាយថ្នាំញៀន

ចែករំលែក៖

ខេត្តព្រះវិហារ ៖ លោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការកងរាជអាវុធហត្ថស្រុកជាំក្សាន្ត​បានដឹកនាំកម្លាំងចុះបង្ក្រាបករណីចែកចាយ និងរក្សាទុកថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន ៣២កញ្ចប់ ឃាត់មនុស្ស៨នាក់ មានស្រី៥នាក់ និងកំពុងស្រាវ ជ្រាវបន្តការឆែកឆេរ​ដើម្បី​កសាងសំណុំរឿងបញ្ជូនបន្តទៅកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី ។

លោកវរសេនីយ៍ត្រី ពេជ្រ សុភី បានឲ្យដឹងថា ការចុះបង្ក្រាបករណីខាងលើប្រើកម្លាំង៩នាក់ ធ្វើឡើងនៅ​រសៀលម៉ោង​៣​និង១៥នាទី ថ្ងៃទី៥ ខែសីហា ឆ្នាម២០១៧ នៅចំណុចភូមិប្រគោល០៨ ឃុំ​ស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

លោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការកងរាជអាវុធហត្ថស្រុកជាំក្សាន្តបានឲ្យដឹងបន្តថា ជន​​សង្ស័យទាំង៨នាក់រួមមានឈ្មោះដូចខាងក្រោម ៖

១-អ៊ុន ធឿន ភេទស្រី អាយុ៥៧ឆ្នាំ រស់នៅភូមិប្រគោល០៨ ឃុំស្រអែម

២-ហេង សុគន្ធា ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិអូរទឹកថ្លា ស្រុកត្រពាំងប្រសាទ

៣-ឡែម សានីឌី ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិត្រាំចាន ឃុំព្រះទ្យាយ

៤-សាំង ចន្ថា ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិប្រគោល០៨

៥-យ៉ុន បារាំង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិទួលប្រសើរ ឃុំពាក់អណ្តូង ស្រុកត្រពាំង ប្រសាទ

៦-ឃាត់ ធីតា ភេទស្រី អាយុ១៧ឆ្នាំ​​ រស់នៅភូមិប្រគោល០៨ ឃុំស្រអែម

៧-ឃាត់ វណ្ណដា ភេទប្រុស អាយុ២២ឆ្នាំ​ រស់នៅភូមិប្រគោល០៨ ឃុំស្រអែម

៨-យ៉ុន ធា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិត្រាំចាន ឃុំព្រះទ្យាយ

ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង៨នាក់រួមនិងវត្ថុតាងខាងលើ កម្លាំងបានកសាងសំណុំ រឿងបញ្ជូនបន្តទៅកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី ៕ វណ្ណៈ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print