ខេត្តកំពង់ចាម ៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ ម្សិលមិញ កម្លាំងប៉ុស្តិរដ្ឋបាល សហការជាមួយនាយសង្កាត់ជលផលស្រុកស្ទឹងត្រង់ អាជ្ញាធរមូលដ្ឋានឃុំទួល ព្រះឃ្លាំង ព្រែកកក់ ,ព្រែកបាក់ ចុះបង្ក្រាបបទល្មើស នេសាទខុសច្បាប់នៅចំណុចបឹងលាក់គង សោះខ្យល់ បឹងធំ ស្ថិតក្នុងឃុំព្រែកបាក់ ឃុំព្រែកកក់ ឃុំទួល ព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ។
ជាលទ្ធផលៈ
-រុះរើព្រួលស្បៃមុង52មាត់
-រនាំងស្បៃមុង ប្រវែង1255ម៉ែត្រ
-បង្គោលចំនួន624ដើម
-និងលែងកូនត្រីចូលក្នុងបឹងវិញចំនួន114
គីឡូក្រាម។
ដោយឡែកសម្ភារៈឧបករណ៍ខុសច្បាប់ទាំងនេះកម្លាំង
បានឌដុតបំផ្លាញចោល ។
នៅថ្ងៃដដែលសមត្ថកិច្ចអាជ្ញាធរ មូលដ្ឋាន បានបន្តចុះបង្រ្កាបបទល្មើសនេសាទនៅចំណុចបឹងវាម ភូមិសាស្រ្ត ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ដកហូតបានលូស្បៃមុងចំនួន៨មាត់ ,ព្រួលស្បៃមុងប្រវែង១៥០ ម៉ែត្រយកមករក្សាទុកនៅសាលាឃុំ ៕ វណ្ណះ
...