ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យចែកចាយគ្រឿងញៀន ៣នាក់នៅខាងមុខកាសុីណូGMG

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងបុស្ត៍រដ្ឋបាលត្រពាំងផ្លុងនិង កងកម្លាំង នៃអធិការដ្ឋានស្រុក សហការស្រាវជ្រាវ បង្ក្រាប និង ឃាត់ខ្លួន កាលពីវេលាម៉ោង២:៣១៥នាទីយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ នៅចំណុចកាស៊ីណូ (GMG) ស្ថិតនៅភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

សម្មត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ឆូវ សុខលាង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រះផ្តៅ
ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក
ទី២ ឈ្មោះ រំ រាជ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិច្រករំដេង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ទី៣ ឈ្មោះ ជឿន សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិច្រក រំដេង ឃុំត្រពាំងផ្លុង ស្រុកពញសក្រែក។

ជាមួយនិងការឃាត់ខ្លួននេះសម្មត្ថកិច្ចរកឃើញ ថ្នាំម្សៅក្រាមពណ៌សចំនួន១១កញ្ចប់តូច និង ម៉ូតូ១គឿង
ម៉ាកឆ្លាមពណ៌ខ្មៅ( គ្មានស្លាកលេខ) ។
ករណីនេះ កងកម្លាំងជំនាញ នៃអធិការដ្ឋានស្រុក ពញាក្រែក កំពុងបន្តចាត់ការតាមនិតិវិធី៕វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print