សមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកចាប់វាយខ្នោះជនសង្ស័យ២នាក់ក្នុងចំណោម៣នាក់រួមនិងថ្នាំញៀន១កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ : ជនសង្ស័យ២នាក់ក្នុងចំណោម៣នាក់ត្រូវសមត្ថ កិច្ចប៉ុស្តិ៍ទំនប់ទឹកចាប់វាយខ្នោះរួមនិងថ្នាំញៀន១កញ្ចប់តូច។ កាលវេលាម៉ោង៣កណ្ដាលអាធ្រាត ថ្ងៃទី៦ ខែ សីហា ឆ្នាំ ២០១៧នៅតាមផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការ មន រាជធានីភ្នំពេញ។

លោក ផន អូន នាយបុ៉ស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹកខណ្ឌចំការមន បានប្រាប់ថាដោយកម្លាំងល្បាតក្នុងភូមិសាស្រ្តក៏ប្រទះឃើញបុរស៣នាក់ជិះមូ៉តូម៉ាកNEXពាក់ស្លាកលេខលេខ1CF.8496ហើយពេលឃើញសមត្ថកិច្ចក៏បើកមូ៉តូរត់គេចតែដោយមានការសង្ស័យក៏ដេញឃើញបាននិងឆែកត្រួតពិនិត្យរកឃើញថ្នាំញៀន១កញ្ចប់តូច។ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់សម្រោល។

ជនសង្ស័យទី 1 ឈ្មោះយូសេងហៀង ភេទប្រុស អាយុ
20ឆ្នាំ មុខរបរ មិនពិតប្រាកដស្នាក់នៅ ភូមិបូរីកម្មករ សង្កាត់
ទួលសង្កែ ខណ្ឌឫស្សីកែវ។
2-ឈ្មោះ ណាត វុត្ថា ភេទប្រុស អាយុ 19ឆ្នាំ មុខរបរ កម្មកររោងចក្រកាត់ដេរស្បែកជើងនៅសង្កាត់ដង្កោ ស្នាក់នៅភូមិ
ព្រែកខ្លឹង សង្កាត់ជើងឯកខណ្ឌដង្កោ ។

សមត្ថកិច្ចបន្តថាក្រោយពីសួរនាំជនសង្ស័យទាំង២នាក់ក៏បានឆ្លើយសារភាពថាអ្នកបើកមូ៉តូជូនបុរសអ្នកអង្គុយខាងក្រោយទៅទិញថ្នាំញៀនយកមកជក់ហើយពេលត្រលប់មកវិញក៏ប្រទះជួបនិងសមត្ថកិច្ចចាប់វាយខ្នោះបន្ទាប់ពីរកឃើញគ្រឿងញៀនហើយក៏ធ្វើការដកហូតក្រាមសថ្លាចំនួន១កញ្ចប់តូច។

ក្រោយ ពេល កើតហេតុជនសង្ស័យទាំង២នាក់និងម៉ូតូខាងលើ ត្រូវ បាន សមត្ថកិច្ច នាំ ទៅ កាន់ ប៉ុស្តិ៍ នគរបាល រដ្ឋបាល ទំនប់ទឹកធ្វើការ សាកសួរ និង កសាង សំណុំរឿង បញ្ជូន ទៅ អធិការដ្ឋាន នគរបាល ខណ្ឌចំការមន ដើម្បី ចាត់ការ បន្ត តាម និ តិ វិធី ច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print