ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់បានសម្រេចចិត្តចងកធ្វើអត្តឃាតសម្លាប់ខ្លួនបានសម្រេច ក្រោយពេលលេចឭនិងបែកធាយថាប្រពន្ធរបស់ខ្លួនលួចលាក់ ទំនាក់ទំនងស្នេហ៍តាមទូសព្ទ័ជាមួយនិងប្រុសផ្សេងជាច្រើនដង។
ហេតុការកើតឡើងនៅវេលាម៉ោង៦និង០០នាទីល្ងាច ថ្ងៃទី០៥ ខែសីហាឆ្នាំ2017នៅក្នុងបន្ទុប់ជួលហាង
(អាមុីម៉ាស្សា) ស្ថិតនៅក្នុងភូមិអភិវឌ្ឍន៏ ឃុំអន្លង់វែងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ជនរងគ្រោះមាន ឈ្មោះ ឃឺម តារ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានប្រពន្ធ ឈ្មោះ ម៉ន ភារ៉ុំ ។ អ្នកទាំងពីរនាក់ ស្នាក់នៅក្នុងភូមិកើត ហេតុខាងលើ ។ ប្តីបានយកខ្សែអង្រឹងពណ៍ខៀវប្រវែង២ ម៉ែត្រចងករនឹងធ្នឹមក្នុងបន្ទុប់ដេកបណ្តាលឲ្យស្លាប់ ដែលមានកំពស់ ២.២៥ម៉ែត្រ។
ប្រពន្ធ ឈ្មោះ ម៉ន ភារ៉ុំ និយាយទូរស័ព្ទជា មួយមិត្តភ័ក្ត្រ របស់ខ្លួន។
បច្ចុប្បន្ន បន្ទាប់ពីកម្លាំងជំនាញអាវុធហត្ថស្រុកត្រួតពិនិត្យរួច បានប្រគល់សាកសពជនរងគ្រោះ ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕