ខេត្តពោធិ៍សាត់៖ រថយន្តដឹកទំនិញ(ពោត) ១គ្រឿងដែល គេ ឃើញធ្វើចរាចរណ៍ចេញមកពីស្រុកវាលវែងនោះ លុះមកដល់ចំណុចជំរាលចំណតភ្នំបានរេចង្កូតរអិលធ្លាក់ចូលជ្រោះដោយគ្មាននណាដឹងអំពីមូលហេតុ បានធ្លាយពោះចេញសុទ្ធតែឈើប្រណិត និងរងរបួសព្រូរថយន្តម្នាក់ផងដែរ ចំណែកអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ស្រម៉ោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង៤ និង១០នាទី រសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០០៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ត្រង់ចំណុចជំរាលចំណតភ្នំចិនយំ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រប្រភពព័ត៌មានពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែងបានឲ្យដឹងថា រថយន្តដឹកទំនិញ(ពោត)បង្កហេតុម៉ាក ហុីយ៉ាន់ដាយ ចង្កូតឆ្វេង ពណ៏ខៀវលាយស គ្មានស្លាកលេខ ដឹកពោតក្រហម ត្រូវបានគេឃើញធ្វើចរាចរណ៍ចេញពីស្រុកវាលវែង ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុមិនដឹងយ៉ាងមុិចស្រាប់តែរេចង្កូតធ្លាក់ចូលជ្រោះផ្នែកខាងស្តាំដៃ ដែលជ្រោះនោះមានជម្រៅប្រមាណ ៧ទៅ៨ម៉ែត្រ បណ្ដាលឲ្យរថយន្តដឹកទំនិញបង្ករងការខូចខាតស្ទើរស្រុង ចំណែកជើងក្រោម និងគ្រឿងខាងដាច់ចេញពីគ្នារាយប៉ាយចេញដី កម្ពបពោតក្រហមពីលើចេញមកសុទ្ធតែឈើប្រភេទណិត ចំណែកអ្នកបើកបររថយន្តបង្កគេឃើញលោតចេញពីក្នុងការប៊ីនរថយន្តរងរបួសស្រាល(រត់គេចខ្លួនបាត់) ដោយឡែក៖ អ្នករួមដំណើរ(ព្រូ)បានរងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្ត។
ប្រភពព័ត៌មានខាងលើបន្តថា ព្រូរថយន្តរងរបួសត្រូវបានគេស្គាល់ឈ្មោះ មាន ហេង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចំណែករថយន្តដឹកទំនិញ និងសម្ភារដូចជា.ពោត និងឈើប្រភេទប្រណិតធ្នង់ ដោយពេលវេលាមិនអំណោយផលក៍បានចាត់សមត្តកិច្ចស្ថាប័នពាក់ព័ន្ធដូចជា.នគរបាល.កងរាជអាវុធហត្ថ និងមន្រ្តីបរិស្ថាន មកដេកយាមកាមវត្ថុតាងដើម្បីរងចាំចាត់ចែងបន្ត និងធ្វើការស្រាវជ្រាវរកម្ចាស់សម្ភារ និងបទល្មើស។
ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា នៅរសៀល ថ្ងៃទី០៦ ខែឆ្នាំដដែលនេះ វត្ថុតាងរថយន្ត និងសម្ភារពិសេសឈើបានចាត់ចែងប្រគល់ឲ្យមន្រ្តីបរិស្ថាន ដឹកយកទៅរក្សាទុកនៅ(ទីចាត់ការដែនជំរកសត្វព្រៃភ្នំសំកុស) ដែលមានទីតាំង ស្ថិតក្នុងភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីរងចាំមន្រ្តីជំនាញស្ថាប័នពាក់ព័ន្ធចូលរួមធ្វើការវាលវែង ប៉ុន្តែរហូតដល់ល្ងាចថ្ងៃទី០៦ដដែលនេះ រថយន្តដែលបានមកសាងយកឈើបានខូចនៅតាមផ្លូវទៀត ដូច្នេះលទ្ធនៅតែមិនទាន់ដឹងអំពីចំនួនដដែល។
ទោសយ៉ាងជាក្តី៖ បញ្ហាខាងលើមានការរិះគន់ពីមហាយ៉ាងក្រាសក្រែលផងដែរ ព្រោះហេតុនេះជាករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ហើយក៍មិនបង្កឲ្យរងការខូចខាតដល់សម្បាតិសាធារណៈធ្ងន់ធ្ងរនោះដែរ គួរណាស់តែរថយន្តបង្កប្រគល់ឲ្យមន្រ្តីជំនាញសណ្ដាប់ធ្នាប់ ចំណែកឈើប្រភេទប្រណិតធ្នង់ជាបទល្មើសនោះ ប្រគល់ឲ្យជំនាញរដ្ឋព្រៃឈើបន្តនីតិវិធី តែមិនដឹងជាយ៉ាងមុិចបានជាគេប្រគល់ឲ្យមន្រ្តីបរិស្ថានបែបនេះទៅវិញ រឺក៍ការប្រគល់នេះពាក់ព័ន្ធប្រយោជន៍ដែរ ឬមន្រ្តីជំនាញទាំង ២ស្ថាប័ននោះមិនចេះធ្វើការ? ៕ ប៉ិមបិន