ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានថ្លែងមុននេះបន្តិចថា៖ មិនទាន់មានលិខិតបទដ្ឋានគតិយុត្តដូចជា ប្រកាស ឬសេចក្តីសម្រេចចិត្តណាមួយពាក់ព័ន្ធនឹងការតែងតាំងផ្លាស់ប្តូរមុខងារមេបញ្ជាការកងរាជអាវុធហត្ថខេត្តនៅឡើយទេ។ លោកបានបន្តថា៖ ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧នេះ មានសារព័ត៌មាននិងបណ្តាញព័ត៌មានសង្គមមួយចំនួនបានចុះផ្សាយអំពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តមួយចំនួនត្រូវបានផ្លាស់ប្តូរមុខងារ។
ខ្ញុំបាទសូមជម្រាបជូនថា នៅម៉ោងនេះ ពេលវេលានេះ មិនទាន់មានលិខិតបទដ្ឋានគតិយុត្តដូចជា ប្រកាស ឬសេចក្តីសម្រេចចិត្តណាមួយពាក់ព័ន្ធនឹងការតែងតាំងផ្លាស់ប្តូរមុខងារមេបញ្ជាការកងរាជអាវុធហត្ថខេត្តនៅឡើយទេ នៅពេលទទួលបាន ខ្ញុំបាទនឹងផ្សព្វផ្សាយព័ត៌មានជូនសាធារណជនជ្រាបភ្លាម។
សូមសាធារណជនជ្រាបជាព័ត៌មាន និងទទួលការគោរព ស្រលាញ់ពីខ្ញុំបាទ៕
ដោយ៖ សុខ ខេមរា