បច្ច័យ​ជិត​១​ម៉ឺន​ដុល្លារ​បាន​មក​ពី​បុណ្យកាន់បិណ្ឌ​ លោក​ព្រះរាជអាជ្ញា​អម​សាល​ដំបូង​ខេត្ត​បាន​ប្រគេន​គ្រូ​ចៅអធិការ​វត្ត​ប្រាសាទ​ស្រះ​កណ្តាល​ខ្ចាស់​ដើម្បី​យក​ទៅ​កសាង​សាលា​បាលី​១​ខ្នង​

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ​៖​ បច្ច័យ​ជិត​១​ម៉ឺន​ដូ​ល្លា​ បាន​មក​ពី​បុណ្យកាន់បិណ្ឌ​ទី​១០​ នៅ​វត្ត​ប្រាសាទ​ស្រះ​កណ្តាល​ ខ្ចាស់​ ស្ថិត​នៅ​ភូមិ​ខ្ចាស់​ ឃុំ​បុ​ស្បូវ​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ ផ្តួចផ្តើម​ដោយ​លោក​ផា​ន់​ វណ្ណ​រ័​ត្ន​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ និង​ភរិយា​រួម នឹង​សហការី​ ត្រូវ​បាន​លោក​ ព្រះរាជអាជ្ញា​ យក​ទៅ​ប្រ​កេ​ន​លោកគ្រូ​ចៅអធិការ​វត្ត​ប្រាសាទ​ស្រះ​កណ្តាល​ខ្ចាស់​ ដើម្បី​យក​ទៅ​កសាង​សាលា​បឋម​សិក្សា​បាឡី​១​ខ្នង​កំពុង​សាងសង់​ បាន​ជាង​៦០​ភាគរយ​ ទៅ​ហើយ​នោះ ​។​

IMG_6181

សាលា​បាលី​១​ខ្នង​កំពុង​សាងសង់​នៅ​វត្ត​ស្រះ​កណ្តាល​ខ្ចាស់​គឺ​ផ្តួចផ្តើម​កក​សាង​ដោយ​លោក​ ផា​ន់​ វណ្ណ​រ័​ត្ន​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ ដើម្បី​បំរើ​លើ​ផ្លូវ​ព្រះពុទ្ធ​សា​សា​នា​ដែល​ជា​សាសនា​របស់​រដ្ឋ​នោះ​គ្រា​ដែល​វត្ត​ប្រាសាទ​ស្រះ​កណ្តាល​ខ្ចាស់​កំពុង​ប្រឈម​ខ្វះខាត​សាលា​បាឡី​សម្រាប់​ឱ្យ​ព្រះសង្ឃ​រៀនសូត្រ​នោះ ​។​

​សូម​បញ្ជាក់​ថា​ កាលពី​ព្រឹក​ថ្ងៃ​ទី​៧​ ខែតុលា​ ឆ្នាំ​២០១៥​ លោក​ផា​ន់​ វណ្ណ​រ័​ត្ន​ ព្រះរាជ​ អាជ្ញា​អម​សាលាដំបូង​ខេត្ត​និង​ភរិយា​ និង​សហការ​រី​ រួម​និង​កងកម្លាំងប្រដាប់អាវុធ​ជុំវិញ​ខេត្ត​ បាន​ចូលរួម​ជាមួយ​និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​យ៉ាង​ច្រើ​កុះករ​ ។ ​

ពិធីបុណ្យ​កាន់បិណ្ឌ​ទី​១០​ នៅ​វត្ត​ប្រាសាទ​ស្រះ​កណ្តាល​ខ្ចាស់​ នា​ឱកាស​នោះ​បាន​ ធ្វើ​ពិធី​បង្សុកូល​ និង​រាប់បាត្រ​ ដល់​ព្រះសង្ឃ​គឺ​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ ជូន​ដល់​វិញ្ញាណក្ខន្ធ​បុព្វ​ប​ការី​ជន​និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ដែល​បាន​បាត់បង់​ជីវិត​ ក្នុង​របប​ប្រល័យពូជសាសន៍​រួម​និង​ ញាតិ​កា​ទាំង​៧​សណ្តាន​ដែល​បាន​រលត់​ក្ខ​ន្ធ​ទៅ​ហើយ​នោះ​ដើម្បី​មក​ទទួលយក​ផល្លានិសង្ស​ដែល​កូនចៅ​ធ្វើបុណ្យ​ធ្វើ​ទាន​នៅ​ពេល​នេះ​។​

គួរ​បញ្ជាក់​ថា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​ជា​បុណ្យ​ប្រពៃ​ជាតិខ្មែរ​តាំងពី​យូរលង់​មក​ហើយ​ត្រូវ​គេ​និយាយ​ថា​បាន​លប់​បំបាត់​ទាំងស្រុង​ នៅ​ក្នុង​ការ​គ្រប់គ្រង​របប​ប្រល័យ​ ពូជសាសន៍​ចាប់តាំងពី​ឆ្នាំ​១៩៧៥​រ​ហូល​ដល់​ឆ្នាំ​១៩៧៩​ ។​

ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ត្រូវ​គេ​មើលឃើញ​ថា​បាន​ចាប់ផ្តើម​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ជឿ​លើ​ព្រះពុទ្ធ​សាស៍នា​នាំ​គ្នា​បាន​ធ្វើបុណ្យ​ធ្វើ​ទាន​ឡើង​វិញ​គឺ​ចាប់ពី​ថ្ងៃ​រំដោះ​ ៧​មក​រា​ ឆ្នាំ​១៩៧៩​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ។

​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នោះ​គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​គ្រប់​ទិស​ទី​បាន​នាំ​គ្នា​ធ្វើបុណ្យ​ក្នុង​ទឹកមុខ​សប្បាយ​រីករាយ​ប្រកបដោយ​ទឹកចិត្ត​ជ្រះថ្លា​និង​ព្រះពុទ្ធ​សាសនា​ ។​

ក្នុង​ឱកាស​ដែល​ប្រទេស​ជាតិ​ទទួល​បាន​សុខ​សន្តិភាព​ បង្រួបបង្រួម​ជាតិ​និង​មានការ​រីក​ចំរើន​អភិវឌ្ឍ​ហើយ​ ប្រជាជន​មាន​ជីវភាព​ធូ​ធា​ រស់នៅ​ទទួល​បាន​ភាព​កក់ក្តៅ​ ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​ តែ​មួយ​៕​

IMG_6267IMG_6226IMG_6219IMG_6276IMG_6186IMG_6174IMG_6175

...

ដោយ៖ សំ​ វិច្ឆិកា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print