គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បន្តចុះរៀបចំសណ្តាប់ធ្នាប់ និង អានាម័យនៅតាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌ

ចែករំលែក៖

ភ្នំពេញ ៖ យោងសេចក្តីជូនដំណឹងលេខ ៤៦/១៦លស ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ របស់ រាជធានីភ្នំពេញ ស្តីពីការរៀបចំសណ្តាប់ធ្នាប់ និង ទប់ស្កាត់ការលក់ដូចល័តនៅតាមដងផ្លូវ សួនច្បារ និងកន្លែង សាធារណៈនៅរាជធានីភ្នំពេញ ស្មារតីអង្គប្រជុំគណៈបញ្ជាការឯកភាព របស់ សាលារាជធានីភ្នំពេញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីការរៀបចំសណ្តាប់ធ្នាប់ ។

នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧នេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដើម្បីបន្តចុះរៀបចំ សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ នៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ពីស្តុបព្រំប្រទល់ខណ្ឌឬស្សីកែវរហូតដល់មុខព្រះបរមរាជវាំង ។

លោក សុខ ពេញវុធ មានប្រសាសន៍ថា ដោយសារតែផ្លូវជាច្រើនខ្សែរក្នុងមូលដ្ឋានខណ្ឌដូនពេញ ភាគច្រើនគឺគណៈ ប្រតិភូជាតិនិងអន្តរជាតិ បើកឆ្លងកាត់ជាញ៉ាញ៉ាប់ ហើយក៏ជាតំបន់ដែលភ្ញៀវបរទេសទូទាំងពិភពលោក មកប្រជុំធំៗ ក៏ដូចជាទស្សនាឬទៅលេងកម្សាន្តនៅរមណីដ្ឋានវត្តភ្នំ មុខព្រះបរមរាជវាំង ដូច្នេះហើយអាជ្ញាធរខណ្ឌតែងតែ ចុះរៀបសណ្ដាប់ធ្នាប់ និងអានាម័យ ដើម្បីឲ្យមានសោភ័ណ្ឌភាពស្រស់ស្អាត ងាយស្រួយសម្រាប់ភ្ញៀវអន្តរជាតិធ្វើដំណើរឲ្យកាន់តែល្អប្រសើរផងដែរ ៕ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print