តុលាការ​ដោះលែង​ជនសង្ស័យ​៥នាក់​ ដែល​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

ចែករំលែក៖

ខេត្តកណ្ដាល ​៖​ ជនសង្ស័យ​ប្រុសស្រី​៥នាក់​ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ត្រូវ​បាន​លោក​ សូ​ សុវិទ្យា​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ កាលពី​ល្ងាច​ថ្ងៃ​ទី​៨​ ខែ​សីហា​ ។

មន្ត្រី​តុលាការ​ ថ្លែង​ថា​ មូលហេតុ​នៃ​ការ​ដោះលែង​នេះ​ គឺ​ ដោយ សារ​ជនសង្ស័យ​ប្រុសស្រី​ទាំង​៥នាក់​នេះ​ ទើប​តែ​ប្រព្រឹត្ត​បទល្ មើស​ជា​លើកដំបូង​ ហើយ​ជា​វិធានការ​អប់រំ​ តុលាការ​បាន​ហៅ​អាណាព្យាបាល​ទាំងអស់​មក​ធ្វើ​កិច្ច​សន្យា​ អប់រំ​កូន​ប្រុស​ស្រី​ឲ្យ​ប្រព្រឹត្ត​ខ្លួន​ល្អ​សាជាថ្មី​ ។

មន្ត្រី​ដដែល​ អះអាង​ថា​ ក្នុង​ករណី​ជនសង្ស័យ​ទាំង​៥នាក់​ មិន​ឈប់​ប្រព្រឹត្ត​នូវ​អំពើ​ល្មើស​ទេ​ ព្រះ​រាជ​អាជ្ញា​ មាន​ឆន្ទានុសិទ្ធិ​ក្នុង​ការ​កោះ​ហៅ​មក​សាកសួរ​ ហើយ​អាច​ចោទប្រកាន់​សាជាថ្មី​បាន​ ក្នុង​កាលៈទេសៈ​ណាមួយ​ ។

ជនសង្ស័យ​ប្រុសស្រី​ទាំង​៥នាក់​ ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​ ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​ល្ងាច​ថ្ងៃ​ទី​៥​ ខែ​សីហា​ នៅ​ចំណុច​ភូមិ​ព្រែក​តាកូវ​ ឃុំ​ព្រែក​តាកូវ​ ស្រុក​ខ្សាច់កណ្ដាល​ ។

ក្នុង​ការ​ឃាត់ខ្លួន​នេះ​ សមត្ថកិច្ច​រកឃើញ​វត្ថុតាង​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ផងដែរ​ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print