តុលាការ​ឃុំ​ខ្លួន​ជនសង្ស័យ​ពីរនាក់​ ពី​បទ​ជួញដូរ​គ្រឿងញៀន​ ,​ ជនសង្ស័យ​ថា​ទិញ​ពី​មេ​គ្រឿងញៀន​នៅ​ចាក់​អង្រែ​លើ​

ចែករំលែក៖

ខេត្តកណ្តាល​៖លោក​ គឹម​ ម៉េង​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ នៅ​ថ្ងៃ​ទី​៩​ ខែ​សីហា​ សម្រេច​ឃុំ​ខ្លួន​ជនត្រូវចោទ​ពីរ​នាក់​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​”ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​”​តាម​មាត្រា​៤០ច្បាប់​ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ ។​

ជនសង្ស័យ​ទាំង​ពីរ​នាក់​ ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង​ ដឹកនាំ​បង្ក្រាប​ផ្ទាល់​ពី​លោក​វរសេនីយ៍​ សេង​ សុជាតិ​ ជា​អធិការ​នគរបាល​ស្រុក​ស្អាង​ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៧​ ខែ​សីហា​ នៅ​ចំណុច​ភូមិ​សិត្បូ​ ឃុំ​សិត្បូ​ ស្រុក​ស្អាង​ ។

លោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាង ថ្លែង​ថា​ ជនសង្ស័យឈ្មោះ ផា ណុប ហៅតុប អាយុ២២ឆ្នាំ មុខរបរកសិករ និង​ឈ្មោះ សុខ ណាត ហៅត្រេន អាយុ២៣ឆ្នាំ មុខរបរកសិករ ។

វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សសង្ស័យថាជាសារធាតុញៀនម៉ាទឹកកក​ចំនួន២៦កញ្ចប់ និង​ឧបករណ៍​បទល្មើស​មួយ​ចំនួន​ទៀត​ ។

លោក​អធិការ​ បន្តថា​ ក្រោយ​ពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង។ ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ បានចុះទៅដល់ចំណុចកើតហេតុ មានកម្លាំងសមត្ថកិច្ចនគរបាល បានឃាត់និងធ្វើការត្រួតពិនិត្យជនសង្ស័យ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ​ សារភាពថា ខ្លួនចូលលុយគ្នាបានចំនួន​២០ម៉ឺន​រៀល​ ទិញគ្រឿងញៀនចំនួន២៦កញ្ចប់តូច ពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចភូមិ វាលខ្សាច់ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ដើម្បីយកទៅលក់បន្ត៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print