ភ្ញាក់ផ្អើលទាំងព្រឹកក្រោយពីជនសង្ស័យ៣នាក់ជិអម៉ូតូចូលដល់ក្នុងផ្ទះលួចម៉ូតូ១គ្រឿងយកទៅបាត់

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងធ្វើអោយនគរបាលខណ្ឌសែនសុខចេញមកព្រោងព្រាតហើយបានត្រឹមឈរមើលនិងស្តាប់ការរៀបរាប់របស់ម្ចាស់ផ្ទះនិងជនរងគ្រោះជាម្ចាស់ម៉ូតូដែលត្រូវក្រុមចោរចូលលួចយកទៅបាត់តែប៉ុណ្ណោះ។ហេតុការនេះបានកើតឡើងកាលពីម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី៩ខែសីហាឆ្នាំ២០១៧នៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ផាន់ ទិត្យា ភេទប្រុសអាយុ២២ឆ្នាំមុខរបរធ្វើការនៅហាង ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុរូបគាត់បានចេញពីធ្វើការនៅពេលយប់ហើយបានទុកម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១២ព័ណខ្មៅពាក់ស្លាកលេខភ្នំពេញ1Bi9312ក្រោមជណ្ដើក្នុងបរិវេនផផ្ទះជួលហើយក៍ឡើងទៅដេកក្នុងបន្ទប់ជួលរបស់ខ្លួនជាន់ទីពីលុះព្រឹកថ្ងៃទី៩វេលាម៉ោងខាងលើស្រាប់តែឮសំឡេងម្ចាស់ផ្ទះជួលបានស្រែកឆោឡោថាចោរៗគាត់ក៍ចុះមកមើលប៉ុន្តែក្រុមចោរជិះគេចខ្លួនបាត់អស់ទៅហើយ។

ប្រភពពីម្ចាស់ផ្ទះជួលបានអោយដឹងថាមុនពេលកើតហេតុរូបគាត់បានឃើញជនសង្ស័យមានគ្នា៣នាក់ជិះតូ១គ្រឿង មិនចាំម៉ាកនិងស្លាកលេខបានជិះចូលទៅក្នុងផ្ទះរបស់គាត់តែមិនបានចាប់អារម្ភព្រោះស្មានថាជាអ្នកជួលផ្ទះដូចគ្នាលុះដល់ជនសង្ស័យជិះចេញដឹងថាបាត់ម៉ូតូទើបមានការភ្ញាក់ផ្អើលឡើងដល់នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីនិងនគរបាលខណ្ឌនាំគ្នាចេញមកកន្លែងកើតហេតុព្រោងព្រាតប៉ុន្តែបានត្រឹមឈស្តាប់ការរៀបរាប់ពីជនរងគ្រោះនិងម្ចាស់ផ្ទះតែប៉ុណ្ណោះ។

ម្ចាស់ផ្ទះបន្តថាកន្លែផ្ទះជួលគាត់ធ្លាប់បាត់ម៉ូតូចំនួន៣លើកមកហើយមិនដែលឃើញសមត្ថកិច្ចចាប់ជនល្មើសបានម្តងណាទេ។
ក្រោយកើតហេតុជនរងគ្រោះជាម្ចាស់ម៉ូតូបានត្រឹមតែទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលភ្នំពេញថ្មី៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print