ប៉ូលិសឃាត់ខ្លួនស្ត្រី៤នាក់លេងល្បែងស៊ីសង ភ្លេចបាយភ្លេចទឹកភ្លេចផ្ទះសំបែង

ចែករំលែក៖

ភ្នំពេញ ÷ នគរបាលខណ្ឌសែនសុខ បានឆ្មក់បង្ក្រាបអ្នកលេងល្បែងស៊ីសងដោយលួចលាក់មួយកន្លែង ឃាត់ខ្លួនស្ត្រីចំនួន៤នាក់ ជាមួយនិងប៊ៀរចំនួន២ហ៊ូរ ព្រមទាំងលុយកាក់ជាច្រើនទៀត កាលពីម៉ោង៤ល្ងាចល្ងាចថ្ងៃទី១០
ខែសីហា ឆ្នាំ២០១៧ នៅភូមិធុងកៅស៊ូរ សង្កាត់ភ្នំពេញថ្មី ។

ប៉ូលិសបានអោយដឹងថា ក្រុមស្ត្រីញៀនល្បែងទាំង៤នាក់ខាងលើនោះមានឈ្មោះ១/ឈ្មោះ ញ៉េត ស្រីមួយ អាយុ​២៤ឆ្នាំគ្មានមុខរបរស្នាក់នៅផ្ទះជួល ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី។ ២/ឈ្មោះ ហៀង លីលី អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួល នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី។
៣/ ហេង មាស អាយុ៣៣ឆ្នាំ គ្មានមុខរបរ មានទីលំនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី។ ៤/ ឈ្មោះ កែវ ស្រីវី អាយុ៣១ឆ្នាំ គ្មានមុខរបរ ស្នាក់នៅផ្ទះជួលភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ។

មន្ត្រីនគរបាលប៉ុស្ត៍ភ្នំពេញថ្មី លោក ដួង វណ្ណៈ (នាយប៉ុស្ត៍ស្តីទី) បានរាយការណ៍ថា មានប្រជាជនបានរាយការណ៍​មកលោកថា មានស្ត្រីជាច្រើននាក់បានកំពុងតែលេងល្បែងស៊ីសងជាញឹកញយនៅក្នងផ្ទះមួយកន្លែងនើដីឡូត៍គ្មាន​លេខ នៅភូមិធុងកៅស៊ូរ ក្រោយពេលទទួលបានពត៌មាននេះភ្លាមលោកបានបញ្ជូនមនុស្សសម្ងាត់អោយទៅត្រួតពិនិត្យមើល ឃើញកំពុងតែប្រព្រឹត្តដូចគេរាយការណ៍មែន ក៏នាំកម្លាំងទៅបង្ក្រាបតែម្តង ឃាត់ខ្លួនជាក់ស្តែងចំនួន៤​នាក់ដកហូតបានប៊ៀរចំនួន២ហ៊ូរ និងលុយចំនួនជាង២០ម៉ឺនរៀល ។

ស្ត្រីញៀនល្បែងទាំង៤នាក់នេះ ប៉ូលិសកំពុងឃុំខ្លួនសួរនាំនៅអធិការដ្ឋានគរបាលខណ្ឌសែនសុខ ដែលនឹងត្រូវបញ្ជូនទៅតុលាការផងដែរដើម្បីអោយពួកគេខ្លាចច្បាប់ និងជាការព្រមាន ព្រោះល្បែងនេះបានបង្ករអោយមនុស្សខូចនៅពេលចាញ់ហើយស្រីៗជាមេផ្ទះផងគួរតែសន្សំលុយសំរាប់ផ្គត់ផ្គង់គ្រួសារ និងកូនៗរៀនសូត្របើគិតតែងប់ងល់និងល្បែងដូច្នេះ តើបានអ្នកណាដាំបាយអោយប្តីនិងកូនៗហូបហើយវានឹងបង្ករអោយមានជម្លោះក្នុងគ្រួសារដោយសារល្បែងនេះដែរ៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print