យុវសិស្ស សាលាភាសាអន្តរជាតិស្ថាបនាម្នាក់អារម្មណ៍មិនល្អដើស្រែកពេញផ្លូវដូចមនុស្សបែថ្នាំបង្ករកាភ្ញាក់ផ្អើលដល់សមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ យុវសិស្ស សាលាភាសាអន្តរជាតិស្ថាបនាម្នាក់ សង្ស័យកើតមានអារម្មណ៍មិនល្អ ហាក់បីដូចជាមនុស្សបែថ្នាំ ឬក៏ជាមនុស្សមានសតិមិនស្រួលដើរស្រែកពេញផ្លូវនិងមានអារម្ភម៉ួម៉ៅក្តីក្រហាយ បញ្ចេញចរឹកប្លែកៗដូចខ្មោចចូល រត់ចេញពីសាលារៀន សំដៅទៅបន្ទប់ជួល ប្រម៉ែប្រមូល ខោអា របស់រប ក្នុងបន្ទប់ជួលស្នាក់នៅរួមគ្នាបោះនិងបោក បង្កឲ្យភ្ញាក់ផ្អើល រហូតដល់កម្លាំងប៉ូលីសប៉ុស្តិ៍ចុះទៅអន្តរាគមន៍ យុវជនខាងលើ ប៉ងចង់តែសម្លាប់ខ្លួន រត់ចូលម៉ូតូ សុីក្លូ ឡាន ធ្វើអោយអ្នកធ្វើដំណើរឃើញហេតុការណ៍ភ័យលួសព្រលឹងជំនួស ខ្លាចឈានដល់គ្រោះថ្នាក់ ដល់ខ្លួនទើបរាយការអោយសមត្ថកិច្ចជួយចាប់ខ្លួននាំទៅដាក់នៅប៉ុស្តិ៍ជាបណ្តោះអាសន្ន។

ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

យុវជនខាងលើ ឈ្មោះ ស៊ុំ ចាន់ធា អាយុ ២១ឆ្នាំ ជាសិស្សសាលាភាសារអង់គ្លេស នៅសាលា អន្តរជាតិស្ថាបនា ផ្លូវន័រប្រីដ ខណ្ឌសែនសុខ ស្នាក់នៅផ្ទះជួលរួមជាមួយ មិត្តភ័ក្រ នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិ តំណាក់ស្នួល ឃុំស្រែព្នៅ ស្រុកជុំរិគី ខេត្តកំពត ។

តាមសម្តីយុវជនឈ្មោះ សុីឌី ត្រូវជាមិត្តភ័ក្រ ស្នាក់នៅជាមួយគ្នា រៀនសូត្រជាមួយគ្នាបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលកំពុងរៀន ក្នុងថ្នាក់ ស្រាប់តែ ជនរងគ្រោះ ស្រែកឡូឡា ចេញកាយវិការច្រង៉ែងច្រង៉ាង ហាក់បីដូចជាមនុស្សខ្មោចចូល ហើយចេញរត់ថ្មើរជើងទៅបន្ទប់ជួល ធ្វើឲ្យមិង្តរួមថ្នាក់ ដេញតាម ឃាត់ដល់បន្ទប់ ចាប់បោច គ្រវាត់ខោអាវចេញក្រៅ ទាមទាររកតែប៉ងសម្លាប់ខ្លួន បង្កឲ្យភ្ញាក់ផ្អើល នឹងព្រួយបារម្មណ៍ ខ្លាចគ្រោះថ្នាក់ ទើបស្នើរសុំការអន្តរាគមន៍ ពីសមត្ថកិច្ចឲ្យជួយចាប់ឃាត់ ខ្លាចរត់ចូលឡាន ម៉ូតូកើតក្តីគ្រោះថ្នាក់ដល់ជីវិត រាងកាយ ។

តែបើតាមក្រុមគ្រួសារ យុវជនខាងលើតាមរយៈទូរស័ព្ទ បានឲ្យដឹងថា កូនប្រុសរបស់គាត់រូបនេះ កន្លងមកមានសតិមិនប្រក្រតី ហើយក៏ធ្លាប់ យកទៅព្យាបាលនៅមន្ទីរពេទ្យដែរ បញ្ហាផ្នែកប្រព័ន្ធបនរសាទ លុះឃើញធូរស្រាលហើយ ទើបបញ្ជូនកូនឲ្យមករៀនសភាសារអង់គ្លេសបន្ត បែរជាជម្ងឺរើធ្វើទុក្ខឡើងវិញបែបនេះ ។

យុវជនខាងលើ ដោយខ្លាចគ្រោះថ្នាក់ដល់ខ្លួននិងអ្នកដទៃ ទើបសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅដាក់នៅប៉ុស្តិ៍ទឹកថ្លាជាបណ្យ់តោះអាសន្នរងចាំឪពុកម្តាយមកទទួលយកទៅព្យាបាលវិញ ៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print