ភ្នំពេញ ៖ យុវជនឈាមរាវពីនាក់ចិត្តខ្លាំងខឹងគេបើករថយន្តជែងទៅមុខម៉ូតូរបស់ខ្លួនក៍រើសយកដុំថ្មជិះតាមទៅគុបកញ្ចក់រថយន្តពីក្រោយបណ្តាលអោយបែកហើយក៍ត្រូវប៉ូលីសតាមចាប់បានវាយខ្នោះ។
ករណីនេះកើតឡើងកាលពីវេម៉ោង១០ព្រឹកថ្ងៃទី១១ខែសីហាឆ្នាំ២០១៧តាមបណ្តោយផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប៉ូលីសបានប្រាប់ថាយុវជនបង្ករមានគ្នាពីនាក់ ទី១មានឈ្មោះ ប៉ូច សុទ្ធារ៉ាក់ អាយុ១៧ឆ្នាំជាសិស្សរៀននៅសាលាប៊ែលធី ស្នាក់នៅភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យនិងទី២ឈ្មោះ ធី យ៉ាឧស្សាហ៍ អាយុ១៧ឆ្នាំទីកន្លែងកំណើត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៦អឺ០ ផ្លូវ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកម្ចាស់រថយន្តរងគ្រោះមានឈ្មោះ មុយ សម្បត្តិ ភេទប្រុសអាយុ២៣ឆ្នាំស្នាក់នៅផ្ទះលេខ២ផ្លូវ៣១៥សង្កាត់បឹងកក់១ខណ្ឌទួលគោកនិងមានស្រុកកំណើតភូមិត្រូពាំងចិក្សា ឃុំកំពង់ឆ្នាំ ស្រុកកំពង់ឆ្នាំ ខេត្តកំពង់ឆ្នាំង។
ប្រភពពីម្ចាស់រថយន្តបានអោយដឹងថា នៅមុនពេលកើតហេតុរូបគាត់បានបើករថយន្ត១គ្រឿងម៉ាកTOYOTA. PRIUS ព័ណសពាក់ស្លាកលេខភ្នំពេញ 2S.0150 បើកចេញពីផ្ទះតាមបណ្តាោយផ្លូវបេតុងខាងលើក្នុងទិសដៅពីកើតទៅលិចបំណងទៅសាលារៀនលុះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០១៧ ព័ណខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DO.9439 ជិះគ្នា២នាក់នៅខាងមុខទិសដៅស្របគ្នាដោយពួកគេជិះនៅកណ្តាលផ្លូវពេលនោះគាត់ក៍បានបើករថយន្តគេចពីម៉ូតូនោះទៅមុខដោយមិនដឹងថាពួកគេខឹងខ្លួននោះទេ។លុះទៅដល់ផ្លូវបត់រូបគាត់ក៍បន្ថយល្បឿនស្រាប់តែយុវជនឈាមរាវទាំងពីនាក់នោះជិះម៉ូតូតាមមកពីក្រោយយកដុំថ្មគុបកញ្ចក់រថយន្តគាត់បណ្តាលអោយបែកតែម្តងហើយគាត់ក៍ឈប់ស្រែកឆោឡោឡើងធ្វើអោយភ្ញាក់ផ្អើលដល់សមត្ថកិច្ចដែលកំពង់ល្បាតក្បែនោះបានចេញមកជួយអន្តរាគមន៍ចាប់បានជនបង្កទាំងពីនាក់តែម្តងយកទៅសាកសួនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។
នៅចំពោះមុខសមត្ថកិច្ចយុវជនទាំង២នាក់បានឆ្លើយសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពយកដុំថ្មគុបកញ្ចក់រថយន្តខាងលើពិតប្រាកដមែនព្រោះគេខឹងនិងម្ចាស់រថយន្តនោះជិះកៀម៉ូតូរបស់ពួកគេ។
បច្ចុប្បន្នយុវជនបង្ករទាំងពីនាក់កំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីក៍សាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្តតាមនិតិវិធី៕ តុង សីហា