រថយន្តក្រុមហ៊ុនសាប៊ូម៉ាកLix  ឆ្លងប្រព័ន្ធអគ្គិសនីឆាបឆេះ បានអ្នកដំណើរប្រាប់ពន្លត់ទាន់ពេល

ចែករំលែក៖

ភ្នំពេញ៖ រថយន្តរបស់ក្រុមហ៊ុនសាប៊ូ(Lix)កំពុងតែដឹកទំនិញដាក់ម៉ូយក៏ឆ្ឆងចសុខឆ្លងចរន្តភ្លើងឆាបឆេះ តែមានអ្នកដំណើរឃើញទាន់ស្រែកប្រាប់ តៃកុងភ្លាមនោះតៃកុងឈប់ចុះពន្លត់ទាន់ពេលកាលពីម៉ោងជាង១១ថ្ងៃត្រង់ថ្ងៃទី១១ខែសីហាឆ្នាំ២០១៧ស្ថិតតាមបណ្តោយផ្លូវភ្លោះជ្រោយចង្វា ខាងមុខវិទ្យាល័យសម្តេចជាសុីមជ្រោយចង្វាស្ថិតនៅភូមិ៣ សង្កាត់-ខណ្ឌជ្រោយចង្វា។

រថយន្តដែលត្រូវឆ្លងចរន្តភ្លើងខាងលើនេះម៉ាកហុីយ៉ាន់ដាយ១តោនកន្លះព៌ណខៀវពាក់ស្លាក់លេខ ភ្នំពេញ2M-8790 អ្នកបើកបរមានឈ្មោះហ៊ុនដា ភេទប្រុ អាយុ៣២ឆ្នាំស្នាក់នៅភូមិទួលគោកផ្លូវ៥៩៨សង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ។

ប្រភពពីនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តខាងលើបើកចុះពីលើស្ពានជ្រោយចង្វារួចក៍បត់ស្តាំទៅទិសខាងត្បូងតាមផ្លូវភ្លោះជ្រោយចង្វារស្រាប់តែធ្វើដំណើមកដល់ចំណុចកើត ហេតុគេឃើញផ្សែងនិងអណ្តាតភ្លើងឆាបឆេះហ៊ឹមៗចេញពីម៉ាសុីនក្រោមកាប៊ីនរថយន្តភ្លាមៗនោះគេក៍ស្រែកឆោឡោឡើងប្រាប់តៃកុងថារថយន្តដឹកទំនិញនេះឆេះហើយតៃកុងរថយន្តនោះឮក៍អើតតាមបង្អួចចេញមកក្រៅរួបឆ្លើយតបទៅអ្នកប្រាប់ថាបើរថយន្តនេះវាមិនឆេះម៉េចបានទៅមុខគ្រាន់ឆ្លើយតបគេបានតែបន្តិចក៍មានផ្សែងហុយទ្រលោមចេញពី កាបិនភ្លាមនោះតៃកុងបានឈប់រថយន្តចុះជះទឹកពន្លត់ទាន់ពេល។ក្រោយកើតហេតុតៃកុងរថយន្តបានទូរស័ព្ទប្រាប់ថៅកែឲ្យយករថយន្តមួយគ្រឿងទៀតមកសន្តោងយកជួសជុលហើយចំពោះករណីខាងលើនេះមិនរំខាន់ដល់សមត្ថកិច្ចណាម្នាក់ឡើយ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print