សំរាមនៅតែជាបញ្ហាដល់សុខភាពពលរដ្ឋ ទោះដឹងថាត្រូវចំណាយថវិកាជាតិ ២៣៧លានរៀលក្នុង១ឆ្នាំ តើថវិការទាំងនោះទៅណា?

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ មន្ត្រីសាលាក្រុងគួរតែមើលផងទាន! កុំដើររំលងទាំងបិទភ្នែក បិទមាត់ ខ្ទប់ច្រមុះធ្វើឲ្យខូចសម្រស់ខេត្ត ព្រោះតែកាកសំណល់ចោលពាស់វាលពាសកាលពេញផ្លូវ ទីសាធារណៈ គ្មានសណ្តាប់ធ្នាប់ ធ្វើឲ្យប៉ះពាល់ដល់សុខភាពពលរដ្ឋគ្រប់រូប ពិសេស ក្នុងបរិវេណកែងមន្ទីពេទ្យខេត្ត មន្ទីរឧស្សាហកម្មនឹងសិប្បកម្មខេត្ត ទល់មុខធនធានទឹកនឹងឧតុនិយម និងកែងរបងលើផ្លូវ អតីតៈតំណាក់ស្តេចចាស់តែម្តង។

តាមការលើកឡើងរបស់ពលរដ្ឋ ក្នុងខេត្តក៏ដូចអាជីវករលក់ដូរបានឲ្យដឹងបញ្ហាសំរាមនេះមន្ត្រីសាលាក្រុងដូចជាមិនសូវយកចិត្តទុកដាក់ទៅលើអនាម័យនោះទេ ព្រោះសំរាមនេះបើមានការដឹកជញ្ចូនឲ្យបាន ទៀងទាត់ ព្រឹកល្ងាច វានឹងអស់មិនមានការកកស្ទះដូចរាល់ថ្ងៃនេះទេ ។

ប្រជាពលរដ្ឋលើកឡើងថា ប៉ុន្មានថ្ងៃនេះពួកគាត់មិនមានឃើញការដឹកជញ្ចូនសំរាមនោះទេ តែនៅព្រឹកថ្ងៃទី១១សីហា ពួគគាត់ឃើញដឹកមួយឡានប៉ុណ្ណោះ ទើបធ្វើឲ្យសំរាមស្ទះច្រើនឡើងៗ បើធ្វើរាល់ថ្ងៃជាប្រចាំប្រហែលជាមិនស្ទះដូចរាល់ថ្ងៃនេះទេ ម្យ៉ាងវិញទៀតធុងសំរាមក៍គ្មាន បើមានក៍នៅតែហៀហូរដដែលព្រោះអីការដឹកជញ្ចូនគ្មានទៀងទាត់ដឹកព្រឹកបាត់ល្ងាច ដឹកមួយថ្ងៃបាត់បីថ្ងៃ មិនដូចការលើកឡើងរបស់លោកអភិបាលក្រុងសន្យានោះទេ។

លោកប៊ុន ណារី អភិបាលក្រុងស្ទឹងត្រែង បានប្រាប់តាមទូរស្ទ័ពនៅព្រឹកថ្ងៃសុក្រទី១១ ខែសីហា ឆ្នាំ២០១៧ថា បញ្ហាសំរាមនេះលោកឲ្យកម្មករដឹករាល់ថ្ងៃមិនដូចការលើកឡើងរបស់ពលរដ្ឋទាំងនោះទេ ធម្មតាសំរាមមានរាល់ថ្ងៃព្រោះពលរដ្ឋយើងច្រើន ហើយការប្រើប្រាស់បរិភោគរួចកាកសំណល់ មិនចេះវិចខ្ចប់អាចចោលពាសវាលពាសកាល ពេលខ្លះអ្នកនៅឆ្ងាយពីរផ្សាជិះម៉ូតូយកមកក្រវែងចោលតាមចិត្តពេញផ្លូវតែម្តង ទើបធ្វើឲ្យក្រុម ប្រមូលសំរាមរបស់កម្មករសាលាក្រុងពិបាកក្នុងការប្រមូល ។

លោកបញ្ចាក់ថា ការប្រមូលកាកសំណល់នេះជាបន្ទុករបស់ប្រធានគ្រប់គ្រងសំណល់ទេ មិនមែនលោកឡើយគឺលោកទទួលសំអាតតែក្នុងបរិវេណផ្សារ ចំណែកខាងអ្នកគ្រប់គ្រង សំណល់វិញគេទទួលយកតាមផ្ទះហើយមានប្រាក់កំរ៉ៃ យ៉ាងណាពីម្ចាស់ផ្ទះនោះក៍លោកមិនដឹងដែរ ។លោកបន្តទៀតថា កម្មករួមទាំងអ្នកបើករថយន្តសរុប៩នាក់ ក្នុងម្នាក់ទទួលប្រាក់ខែ ១ខែ៦០ម៉ឺនរៀលពីសាលាក្រុង ហើយរថយន្តដឹកនោះមាន១គ្រឿងធ្វើបានក្នុងមួយថ្ងៃពីរជើង គឺព្រឹក១ជើង ល្ងាច១ជើង ធ្វើរាល់ថ្ងៃមិនដែលខានឡើយ ។

គួររំលឹកថា នេះជាមុខមាត់របស់ថ្នាក់ដឹកនាំខេត្ត ចំពោះបញ្ហាសំរាមនេះ បើមួយឆ្លើយដាក់គ្នា អញ្ចឹងតើថវិការជាតិ ដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោមសរ ខេង នឹងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានប្រគល់ឲ្យសាលាក្រុង សំរាប់សំអាតអនាម័យកាកសំណល់ក្នុងខេត្ត ចំនួន២៣៧លានរៀលក្នុងមួយឆ្នាំនោះបើគិតទៅថ្លៃកម្មករ៩នាក់គុណ ក្នុង១ខែគុណ១ឆ្នាំមិនដល់១រយលានរៀលផង តើថវិការជាតិនោះយកទៅណា?រីឯអង្គភាពគ្រប់គ្រងសំណល់មានផែនការប្រមូល សំណល់តាមផ្ទះហើយបានទទួលប្រាក់កំរ៉ៃពីអតិធិជនមកវិញ សំរាប់ការងារចំណាយក្នុងអង្គភាព ដើម្បីទុបនឹងថ្លៃប្រាក់ខែ កម្មករក្នុងអង្គភាព នឹងចំណាយទៅលើការចាក់ប្រេងជួសជុលរថយន្តជាដើម សំរាប់ប្រមូលសំរាម របស់អង្គភាពមិនមានសេសសល់ទេ ។ ចំណែកសំរាមដែលនៅសល់នៅក្នុងបរិវេណទីផ្សានឹងលើផ្លូវសាធារណៈជាបន្ទុករបស់សាលាក្រុង ដែលប្រើប្រាស់ថវិការជាតិ  មិនបាន ធ្លាក់ដល់ដៃអង្គភាពគ្រប់គ្រង សំណល់នោះទេ ៕ មាស  សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print