ឡាវព្រមដកទ័ពចេញពីទឹកដីកម្ពុជាមិនឲ្យលើសពីថ្ងៃស្អែក

ចែករំលែក៖

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋឡាវ បានយល់ព្រម និងសន្យាថានឹងដកកងទ័ពរបស់ខ្លួនចាកចេញពីតំបន់ជម្លោះមិនឲ្យលើសពីថ្ងៃស្អែក ។ នាយករដ្ឋមន្ត្រីឡាវក៏បានស្នើសុំសម្តេចតេជោវិញផងដែរ សុំឲ្យដកកម្លាំងកងទ័ពដូចគ្នា ព្រោះជាប្រទេសភូមិផងរបងជាមួយ ។

នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋឡាវបានថ្លែងបែបនេះនៅក្នុងជំនួបពិភាក្សា រវាងសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឡាវ នៅទីក្រុងវៀងចន្ទ ប្រទេសឡាវ ។

ដូច្នេះបញ្ហាជម្លោះព្រំដែននៃប្រទេសទាំងពីរ ត្រូវបានបញ្ចប់ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងម៉ឺងម៉ាត់ថា ទុកឱសានវាទមិនឲ្យលើសពី៧ថ្ងៃ ឡាវត្រូវតែដកកងទ័ពចេញពីទឹកដីកម្ពុជា ។ នៅក្នុងនោះសម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា «មិនឲ្យលើសពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នោះឡើយ» ៕ ដោយ ៖សុខខេមរា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print