កាម​រី​គូទ​ស្វិត​ក្រឡាប់​ធ្លាក់​ចូល​ស្នាមភ្លោះ​របួស​មនុស្ស​២​នាក់

ចែករំលែក៖

​ខេត្តពោធិ៍សាត់៖​ រថយន្ដ​កាម​រី​គូទ​ស្វិត​ ១​គ្រឿង​ក្រឡាប់​ច្រើន​ត្រឡប់​ ធ្លាក់​ចូល​ស្នាមភ្លោះ​បណ្ដាល​ឱ្យ​របួស​មនុស្ស​ ២​នាក់​ ខណៈ​រថយន្ដ​ខាងលើ​នេះ​ ជាង​ស្ទើរភ្លើង​ជួសជុល​រួច​បើក​សាក​ ។​

IMG-20151008-WA0064

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​ ១២​និង​៤០​នាទី​ ថ្ងៃ​ទី​៨​ ខែតុលា​ ឆ្នាំ​២០១៥​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ ស្ថិត​ក្នុងភូមិ​ទួល​ម្កាក់​ សង្កាត់​រលាប​ ក្រុង​.​ខេត្តពោធិ៍សាត់​ ។​

​ប្រភព​នានា​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ ជន​រង​របួស​ជា​ម្ចាស់​រថយន្ដ​ឈ្មោះ​ អេ​វ​ ងី​ម​ភេទ​ប្រុស​ អាយុ​ ៣១​ឆ្នាំ​ រស់នៅ​ភូមិ​តា​ង៉ែ​ន​លើ​សង្កាត់​.​ក្រុង​.​ខេត្ត​ប៉ៃលិន​ រង​របួសស្រាល​ ចំណែក​ជាង​ស្ទើរភ្លើង​ជា​អ្នកបើកបរ​ (​សាក​)​ ឈ្មោះ​ ប្រាក់​ រាជ​សី​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​ រស់នៅ​ភូមិ​រ៉ា​ សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​.​ខេត្តពោធិ៍សាត់​ ។​

​លោក​ អេ​វ​ ងី​ម​ ម្ចាស់​រថយន្ដ​បាន​រៀបរាប់​ថា​ រថយន្ដ​គាត់​ខាងលើ​បាន​ដឹក​បងប្អូន​ ប្រពន្ធ​កូន​ ជា​លក្ខណៈ​គ្រួសារ​ចំនួន​ ៧​នាក់​ ធ្វើ​ដំណើរ​ចេញពី​ខេត្ត​ប៉ៃលិន​ ក្នុង​គោលបំណង​ទៅ​ស្រុក​កំណើត​នៅ​ឯ​ខេត្ដតាកែវ​ខណៈ​នា​រដូវ​ភ្ជុំបិណ្ឌ​ ប៉ុន្ដែ​ជា​អកុសល់​រថយន្ដ​បាន​ខូច​ (​ដាច់​កាឡេ​)​ ខាងក្រោយ​ចំណុច​កើតហេតុ​ខាងលើ​ប្រមាណ​ ១​គីឡូម៉ែត្រ​ គាត់​ក៏​បាន​ទៅ​រក​ជាង​ដើម្បី​ជួសជុល​ នៅ​ពេល​ជួសជុល​រួច​ជាង​បើកបរ​ខាងលើ​ក៏​បាន​បើក​សាក​រថយន្ត​ដោយ​គាត់​ធ្វើ​ដំណើរ​ជាមួយ​ ពេល​នោះ​គាត់​មាន​អារម្មណ៍​ភ័យ​ ដោយ​ជាង​ខាងលើ​នេះ​បើក​លឿន​ហើយ​ជ្រែរ​ ក៏​រេ​ចង្កូត​បុក​ដើម​អាកា​ស្យា​ក្បែរ​ចិញ្ចើម​ផ្លូវ​ខាងស្ដាំ​ដៃ​ បណ្ដាល​ឱ្យ​ដាច់​ជា​ពីរ​ រ​លឺ​ង​ទាំង​ឬ​ស្ស​ រួច​ក្រឡាប់​ច្រើន​ត្រឡប់​ ទៅ​គង​លើ​លូ​ក្នុង​ស្នាមភ្លោះ​ ម្ចាស់​រថយន្ដ​រូប​នេះ​បន្ដ​ទៀត​ថា​ សំណាង​ហើយ​ដែល​គាត់​បាន​ដាក់​ប្រពន្ធ​ កូន​ បងប្អូន​ចុះ​ កុំ​អី​មិនដឹង​យ៉ាងណា​នោះ​ទេ​ ហើយ​បញ្ហា​នេះ​គាត់​មិន​ទាន់​បាន​ប្ដឹងផ្ដល់​នៅឡើយ​ទេ​ ដោយ​ជាង​រូប​នេះ​សន្យា​សង​រថយន្ដ​គាត់​ហើយ​សមត្ថកិច្ច​នគរបាល​ក្រុង​ ក៏​បាន​ធ្វើ​កំណត់ហេតុ​រួច​ហើយ​ដែរ​ ៕​

IMG-20151008-WA0065 IMG-20151008-WA0067 IMG-20151008-WA0066

...

ដោយ៖ ប៉ឹម​ ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print