ភ្នំពេញ៖ កីឡាករប្រដាល់ក្បាច់ខ្មែរ បុរាណ៤នាក់ត្រូវប្រកួតឆ្លងដំណាក់កាលទី២ដើម្បីយកតែជើងខ្លាំង២នាក់បន្ថែម ទៀតប៉ុណ្ណោះនាយប់ថ្ងៃអាទិត្យ ទី១១ ខែ តុលា ឆ្នាំ២០១៥ ដោយតម្រូវលើកីឡា ករ ធន់ ចាន់តាក់ មកពីមជ្ឈមណ្ឌល កីឡាកងយោធរពលខេមរភូមិន្ទត្រូវជួបជាមួយកីឡាករ ប្រាក់ រ៉ាម៉ាញ មកពីក្លិប តាឯកដំបងដែកមានឫទ្ធិ រីឯកីឡាករ ឌុន ប៊ុនធឿន សិស្សរបស់លោក អេ ភូថង ត្រូវប្រកួតជាមួយកីឡាករ ទេស ឧត្ដម មកពីក្លិបកងពលតូចលេខ៧០នៅលើ សង្វៀនប្រដាល់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ឆ្ពោះ ទៅដណ្ដើមជើងឯក និងខ្សែក្រវាត់ទីហ្វី ។
កីឡាករទាំង៤នាក់នេះពិតជាមាន លក្ខណៈពិសេសដូចគ្នា និងបានសន្យា ក្រោយពីវាយឈ្នះដំណាក់កាលទី១ជុំទី១ថា នៅជុំទី២ដំណាក់កាលទី២ពួកគេត្រូវ ការឈ្នះជាចំបាច់ដើម្បីបានបន្ដឡើងទៅដំណាក់កាលទី៣វគ្គជម្រុះ៨នាក់មុន ឈានដល់ការប្រកួតវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រនោះ ។
គួររំលឹកថា ក្នុងវគ្គជម្រុះដំណាក់ កាលទី១វគ្គ៣២នាក់កីឡាករទាំង៤នាក់សុទ្ធតែវាយឈ្នះដៃគូប្រកួតដូចគ្នា គឺ កីឡាករ ធន់ ចាន់តាក់ ឈ្នះកីឡាករ ម៉ឺន ដា មកពីក្លិបខ្លារខិនមានឫទ្ធិដោយពិន្ទុ។
ចំណែកកីឡាករ ប្រាក់ រ៉ាម៉ាញ បាន វាយឈ្នះកីឡាករ យឹម សារុន មកពីក្លិប កងពលតូចលេខ៣១ដោយពិន្ទុ ។ កីឡា ករ ឌុន ប៊ុនធឿន មកពីក្លិបអេភូថងកីឡា ឈ្នះ កីឡាករ ធឿន គឹមហៀង មកពីក្លិប កងពលអន្ដរាគមន៍លេខ៨ភ្នំទ្រព្យក្នុងទឹកទី២ និងកីឡាករ ទេស ឧត្ដម ឈ្នះកីឡា ករ ថែម ពិរោះ មកពីក្លិបខេត្ដកំពង់ចាម ត្រឹមទឹកទី២ប៉ុណ្ណោះ ។
គេរង់ចាំមើលថា តើក្នុងចំណោម កីឡាករ៤នាក់នេះនរណាខ្លះដើរចេញពី វគ្គជម្រុះដំណាក់កាលទី២ ហើយកីឡាករ ណាខ្លះបានបន្ដប្រកួតជម្រុះវគ្គ៨នាក់? ចំណែកឯការប្រកួតវគ្គ៨នាក់នឹងចាប់ ផ្ដើមនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ បន្ទាប់ពីគណៈកម្មាធិការៀបចំការ ប្រកួតទុកឱកាសឱ្យកីឡាករសម្រាក១ សបា្ដហ៍ដើម្បីត្រៀមលក្ខណៈឱ្យគ្រប់ គ្រាន់ជៀសវាងការរិះគន់ផ្សេងៗពីទស្ស និកជន ៕
ដោយ៖ សារីម