ខ្មាន់កាំភ្លើង​ចាប់ជំរិត​ម្ចាស់​ភោជនីយដ្ឋាន​សញ្ជាតិ​អ៊ី​តា​លី​ស្ថិត​នៅ​ភាគ​ខាងត្បូង​ហ្វី​លី​ពី​ន​

ចែករំលែក៖

​អាជ្ញាធរ​ហ្វី​លី​ពី​ន​បញ្ជាក់​ថា​ ខ្មាន់កាំភ្លើង​បាន​ចាប់ជំរិត​ម្ចាស់​ភោជនីយដ្ឋាន​សញ្ជាតិ​អ៊ី​តា​លី​ម្នាក់​ស្ថិត​នៅ​ភាគ​ខាងត្បូង​ប្រទេស​ហ្វី​លី​ពី​ន​កាលពី​ថ្ងៃ​ទី​៨​ ខែតុលា​ ឆ្នាំ​២០១៥​ ដែល​ករណី​នេះ​ អាជ្ញាធរ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ថា​ ជន​រង​គ្រោះ​ទំនង​ត្រូវ​ក្រុម​ខ្មាន់កាំភ្លើង​នាំ​យក​ទៅ​កាន់​ដំណាក់​កោះ​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​អា​ប៊ូ​សា​យ៉ាប់​(Abu​ Sayyaf)​ នោះ​ហើយ​ ។​

philippine-coast-guard

​អ្នកនាំពាក្យ​កម្លាំងយោធា​ហ្វី​លី​ពី​ន​បាន​អះអាង​ថា​ ខ្មាន់កាំភ្លើង​៦​នាក់​ប​ន្លាំ​ខ្លួន​ធ្វើ​ជា​អតិថិជន​ចូល​ទៅ​ក្នុង​ភោជនីយដ្ឋាន​ រួច​ធ្វើ​សកម្មភាព​ចាប់ជំរិត​ម្ចាស់​ភោ​ជនី​ដ្ឋា​ន​សញ្ជាតិ​អ៊ី​តា​លី​ឈ្មោះ​ Rolando​ del​ Torchio​ កាលពី​ល្ងាច​ថ្ងៃ​ទី​៧​ ខែកក្កដា​ ខណៈ​ដែល​កំពុង​មាន​មនុស្ស​កកកុញ​ចូល​ភោជនីយដ្ឋាន​ទទួលទាន​ភី​ស្សា​នៅ​ក្នុង​ហាង​ ស្ថិត​នៅ​ទីក្រុង​កំពង់​ផៃ​ Dipolog​ ។​

​លោក​ Roy​ Vincent​ Trinidad​ មន្ត្រី​យោធា​ជាន់ខ្ពស់​បាន​បញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP​ ថា​ ក្រុម​ខ្មាន់កាំភ្លើង​បាន​ចាប់​ញាត់​បុរស​អាយុ​៥៦​ឆ្នាំ​ម្នាក់​នេះ​បញ្ចូល​ក្នុង​រថយន្ត​មួយ​គ្រឿង​ដែល​បញ្ឆេះ​ចាំ​រួច​ជា​ស្រេច​ ហើយ​បាន​បើក​ចេញ​ក្នុង​ល្បឿន​លឿន​ឆ្ពោះទៅ​កាន់​ទីប្រជុំជន​ Manukan​ ចម្ងាយ​ប្រមាណ​៥០​គីឡូម៉ែត្រ​ពី​ទីតាំង​ចាប់ជំរិត​ ដែល​នៅ​ទីនោះ​ជន​រង​គ្រោះ​ត្រូវ​នាំ​តាម​អូ​ប័​រ​ចាកចេញ​ទៅ​តាម​ផ្លូវទឹក​ ។​

​ប្រភព​បាន​បន្ត​ថា​ កងកម្លាំង​ទាហានជើងទឹក​បាន​ចេញ​ប្រតិបត្តិការ​ភ្លាមៗ​នៅ​បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ថា​ អូរ​ប័​រ​ចម្លែក​ខុសច្បាប់​ដែល​គួរ​ឲ្យ​សង្ស័យ​កំពុង​ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្ទៃ​ទឹក​ក្នុង​តំបន់​ឈូង​សមុទ្រ​ Zamboanga​ ឆ្ពោះទៅ​កាន់​ភាគ​ត្បូង​កោះ​ Jolo​ ចម្ងាយ​ប្រមាណ​៤០០​គីឡូម៉ែត្រ​នោះ​បាត់​ស្រមោល​ ។​

​ដែន​កោះ​ Jolo​ ជា​បន្ទាយ​យ៉ាង​សំខាន់​របស់​ក្រុម​ឧទ្ទាម​អា​ប៊ូ​សា​យ៉ា​ហ្វ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ភេរវកម្ម​អាល់​កៃ​ដា​ ។​ រដ្ឋាភិបាល​ហ្វី​លី​ពី​ន​បាន​រក​ឃើញ​ថា​ ក្រុម​ឧទ្ទាម​នេះ​ហើយ​ដែល​ស្ថិត​នៅ​ពីក្រោយ​ការ​វាយប្រហារ​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​កើតឡើង​នៅ​ក្នុង​ទឹកដី​ហ្វី​លី​ពី​ន​នា​ពេល​កន្លង​មក​ ក៏​ដូច​ជា​ការ​ចាប់ជំរិត​ និង​សកម្មភាព​កាត់​ក្បាល​អ្នក​ទេសចរណ៍​បរទេស​ ព្រមទាំង​អ្នក​កាន់សាសនា​គ្រឹ​ស្ទ​ផង​ដែរ​ ៕​

Abu-Sayyaf

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print