ខេត្តកំពង់ចាម ៖ យុវជនម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ឃាត់ខ្លួនតាមដីកា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ពីបទ:ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅភូមិត្រពាំងពោន ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
លោកវរសេនីយ៍ កែវ ស៊ាងហ៊ាន់ អធិការស្រុកព្រៃឈរបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ណាល់ សុខណៃ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណើតភូមិសំរោង ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ជនសង្ស័យរស់នៅភូមិត្រពាំងពោន ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
បច្ចុប្បន្នជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នេះទៅតាមបញ្ញត្តិច្បាប់មាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន៕ វណ្ណៈ
...