រថយន្តបុករថយន្តពីក្រោយបណ្តាលឲ្យរបួសធ្ងន់ម្នាក់ នៅស្រុកបាធាយ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម កាលពីវេលាម៉ោង៣ និង១៥ នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ មាន​ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងទិសដៅស្របគ្នាមួយបានកើតឡើង  រវាងរថយន្តនិងរថយន្ត ដោយជិះទៅបុកពីក្រោយខណៈរថយន្តកំពុងចតក្បែរចិញ្ចើមថ្នល់បណ្តាលឲ្យរបួសធ្ងន់ ។

មុនកើតហេតុគេឃើញរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស  ស្លាកលេខភ្នំពេញ 3B 3067   ក្នុងទិសដៅ ស្របគ្នា ពីជើងទៅត្បូង ។ លុះធ្វើដំណើរមកដល់ចំណុចខាងលើបានបុកគូទរថយន្ត១គ្រឿងទៀត ម៉ាកហីណូ ពណ៌ខៀវ ស្លាកលេខស្វាយរៀង 3A 0838  បើកបរដោយឈ្មោះ ចែម សុគន្ធ  ភេទប្រុស អាយុ២៥ឆ្នាំ មាន ទីលំនៅភូមិអង្គួញដី ឃុំក្រឡាស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបានឈប់នៅចឹញ្ចើមថ្នល់ ។

ករណីនេះបានបណ្ដាលឲ្យអ្នកបើករថយន្តបុកពីក្រោយរងរបួសធ្ងន់ ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print