ខេត្តកំពង់ចាម ៖ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម កាលពីវេលាម៉ោង៣ និង១៥ នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងទិសដៅស្របគ្នាមួយបានកើតឡើង រវាងរថយន្តនិងរថយន្ត ដោយជិះទៅបុកពីក្រោយខណៈរថយន្តកំពុងចតក្បែរចិញ្ចើមថ្នល់បណ្តាលឲ្យរបួសធ្ងន់ ។
មុនកើតហេតុគេឃើញរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខភ្នំពេញ 3B 3067 ក្នុងទិសដៅ ស្របគ្នា ពីជើងទៅត្បូង ។ លុះធ្វើដំណើរមកដល់ចំណុចខាងលើបានបុកគូទរថយន្ត១គ្រឿងទៀត ម៉ាកហីណូ ពណ៌ខៀវ ស្លាកលេខស្វាយរៀង 3A 0838 បើកបរដោយឈ្មោះ ចែម សុគន្ធ ភេទប្រុស អាយុ២៥ឆ្នាំ មាន ទីលំនៅភូមិអង្គួញដី ឃុំក្រឡាស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបានឈប់នៅចឹញ្ចើមថ្នល់ ។
ករណីនេះបានបណ្ដាលឲ្យអ្នកបើករថយន្តបុកពីក្រោយរងរបួសធ្ងន់ ៕ វណ្ណៈ
...