ភ្នំពេញៈ ផ្លូវលេខ១០១១ជាផ្លូវបេតុង ស្ថិតក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលសាលារាជធានីភ្នំពេញ សាងសង់ដើម្បីឲ្យពលរដ្ឋប្រើប្រាស់តាម សម្រួលក្នុងការធ្វើដំណើរនោះ ឥឡូវនេះកំពុងរងដោយការខូចខាតជាអន្លើខ្លះហើដោយសារ តែក្រុមរថយន្តដឹកដីបើកឆ្លងកាត់ ធ្លាក់ភក់ដីល្បប់ធ្វើឲ្យផ្លូវបេតុងស្រស់ស្អាតមួយនេះ ដិតដាមទៅដោយភក់ជ្រាំ ។
ប្រជាពលរដ្ឋបានរិះគន់ថា ពួកគាត់នឹកស្មានមិនដល់ថា ផ្លូវថ្នល់ ជាសមទ្ធិផលសាងសង់រួចទៅហើយ តែកង្វះការថែទាំទៅវិញ ដោយមិនគួរណាអាជ្ញាធរបណ្តែតបណ្តោយឲ្យក្រុមរថយន្តដឹកដីធំៗ ដឹកធ្ងន់ បើកឆ្លងកាត់ជ្រុះ ភក់ ដី ល្បប់លើផ្លូវធ្វើឲ្យ ឲ្យផ្លូវបេតុងក្លា យទៅជាភក់ជ្រាំយ៉ាងដូច្នេះទេ គួរតែ ហៅម្ចាស់ការដ្ឋានឬ ម្ចាស់រថយន្តយកទៅអប់រំណែនាំ ឬពិន័យ និងត្រូវឲ្យគេលាងសម្អាតឲ្យស្អាតដូចដើមផង មិនត្រូវគិតតែប្រយោជន៍ផ្ទាល់ខ្លួន បំផ្លាញសមិទ្ធផលរបស់រដ្ឋនោះឡើយ ។
ប្រជាពលរដ្ឋ បានលើកឡើងទៀតថាសង្ស័យ អាជ្ញាធរសង្កាត់ ខណ្ឌ ត្រូវរ៉ូវគ្នាជាមួយក្រុមរថយន្តដឹកដីដែលគេបង់លុយចូលហោប៉ៅទេដឹង បានជាមិនខ្វល់ខ្វាយ ពីផលប៉ះពាល់ផ្នែកបរិស្ថាន និងផលលំបាករបស់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ។ ជាពិសេសមិនព្រមមានវិធានការក្តៅចំពោះក្រុមរថយន្តដឹកដីបំផ្លាញផ្លូវថ្នល់ជាសម្បត្តិជាតិតែម្តង ៕ ប្រាថ្នា