កម្លាំងកងរាជអាវុធហត្ថបង្រ្កាបរថយន្តដឹកឈើប្រគល់ឲ្យមន្រ្តីបរិស្ថានបន្តនីតិវិធី

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ លោក វរសេនីយ៍ត្រី ពុធ ប៊ុនឈឿន មេបញ្ជាការមូលដ្ឋានកងរាជអាវហត្ថស្រុកវាវែងដឹកនាំកម្លាំង ចុះសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្រ្កាបបទល្មើសធនធានធម្មជាតិ(រថយន្តដឹកឈើ) ១គ្រឿង ប្រគល់ឲ្យមន្រ្តីបរិស្ថាន(ទីចាត់ការដែនជំរកសត្វព្រៃភ្នំសំកុស)បន្តនីតិវិធី។

ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង៤ និង៣០នាទី ទាបភ្លឺ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការខាងលើបានឲ្យដឹងថាក្នុងកិច្ចប្រតិបត្តិការនោះ កម្លាំងបានធ្វើការបង្រ្កាបរថយន្តចង្កូតឆ្វេងចំនួន ១គ្រឿងម៉ាក HINO ក្បាលពណ៏ស ទ្រុងពណ៏ត្រាវឆ្នូតបៃតងលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3B 2407 ដឹកឈើចំនួន ២៣ដុំុុំ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួន។

ប្រភពព័ត៌មានខាងលើបន្តថា ឈើលើរថយន្តមានចំនួន ២៣ដុំុុំ ស្មើរនឹងចំនួន ១៨,៩០០ម៉ែត្រត្រីគុណ ហើយឈើនេះជាប្រភេទឈើ(រាជកុល)។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា លទ្ធផល៖ ក្នុងការបង្រទាំងវត្ថុតាងទាំងរថយន្តទាំងឈើ បានប្រគល់ឲ្យមន្រ្តីបរិស្ថាន(ទីចាត់ការដែនជំរកសត្វព្រៃភ្នំសំកុស) ដើម្បីយកទៅរក្សាទុកនឹងបន្តនីតិវិធី៕ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print