ខេត្តកណ្តាល ៖ នគរបាលប៉ុស្ដិ៍ជ្រោយតាកែវ ចុះសហការជាមួយនគរបាលជំនាញស្រុកកោះធំ បានស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន ប្រព្រឹត្តឡើងនៅចំណុចប្រឡាយ២១ ឋិតក្នុងភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១០ និង ៤០នាទី ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់រួមមានឈ្មោះ ៖
១- ចាន់ ភ័ក្រ្ត ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលស្វាយ ឃំុឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។
២- នៅ វ៉ាន់ណេត ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ឃំុឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ(ឃាត់ខ្លួន)។
៣- សារ៉ន មករា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឈើខ្មៅ ឃំុឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ(ឃាត់ខ្លួន)។
៤-អ៊ួង វឿន ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក ៖ ម្សៅក្រោមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកកIce)ចំនួន ១៣កញ្ចប់តូច , សម្ភារៈកែច្នៃ សម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន ,ប្រាក់រៀលចំនួន ៣,២០០រៀល , ទូរស័ព្ទ ចល័តចំនួន៤គ្រឿង ,ប្រអប់ជ័រពណ៌ខៀវ សម្រាប់ដាក់ថ្នាំញៀនចំនួន១ ។
ជនសង្ស័យទាំង៤នាក់ រួមនិងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ស្អាងជ័យ