ជិះម៉ូតូលឿនបុកគោយន្តកែឆ្នៃចតស្ងៀមស្លាប់ភ្លាមៗនិងកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តរតនគិរី ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងគោយន្តកែឆ្នៃមួយគ្រឿងចតស្ងៀម កំពុងជួសជុលស្រាប់តែមានម៉ូតូមួយគ្រឿងបើកយ៉ាងលឿនលើកំណាត់ផ្លូវជាតិលេខ៧៨ ទិសដៅពីកើតទៅលិចបុកពីក្រោយពេញទំហឹងបណ្តាលឱ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៨,៥០នាទីថ្ងៃទី២៤ខែសីហាឆ្នាំ២០១៧ស្ថិតនៅភូមិតាកាប់ឃុំតាអង ស្រុកកូនមុំ។

លោកអធិការនគបាលស្រុកកូនមុំបានឱ្យដឹងថា ម៉ូតូជនរងគ្រោះជិះបើកបរក្នុងទីសដៅពីកើតទៅលិចមានល្បឿនយ៉ាងលឿនទៅបុកពីក្រោយគោយន្តកែឆ្នៃដែលចតស្ងៀមកំពុងជួសជុលនៅចញ្ចើៀផ្លូវហើយពុំបានដាក់ស្លាកសញ្ញា ឱ្យឃើញច្បាស់លាស់ទើបបណ្តលឱ្យមានគ្រោះថ្នាក់នោះកើតមានឡើងតែម្តង។

លោកបន្តថាជនរងគ្រោះឈ្មោះញីលវិរះ ភេទប្រុសអាយុ ៣២ឆ្នាំជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ។ ជិះម៉ូតូមាកវ៉េវឆ្លាមពណ៌សលាយខ្មៅពាក់ស្លាកលេខ ភំុ្នពេញ1bl.៣៤៥៤។ ចំណែកម្ចាស់គោយន្តឆ្នៃដែលចតស្ងៀមនោះបានរត់គេចខ្លួនបាត់ភ្លាមៗក្រោយកើតហេតុនោះផងដែរ។

ក្រោយពីនគបាលចរាចរណ៍ផ្លូវគោកធ្វើការត្រួតពិនិត្យដល់កន្លែងកើតហេតុបានធ្វើការរិបអូសយកគោយន្តកែឆ្នៃនិងម៉ូតូរក្សារទុកនៅអធិការដ្ឋានធ្វើកំណត់ហេតុរងចាំដោះស្រាយតាមក្រោយ។

សពបានប្រគល់ឱ្យក្រុមគ្រួសារនិងសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ សាយប៉ូច

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print