ពលរដ្ឋថៃអន្ទះសាររង់ចាំ ការប្រកាសសាលក្រមរបស់តុកាលារ ទៅលើករណីលោកស្រីយីងឡាក់

ចែករំលែក៖

ពលរដ្ឋគាំទ្រ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រាកំពុងតែរង់ចាំយ៉ាងអន្ទះសារ នៅក្នុងការប្រកាសសាលក្រមរបស់តុលាការ កំពូលថៃ លើរឿងក្តីរបស់លោកស្រី យីងឡាក់។

លោកស្រីយីងឡាក់ ទទួលរងការចោទប្រកាន់ ពីបទធ្វេសប្រហែសខ្វះការទទួលខុសត្រូវ និងអំពើពុករលួយ។ ប្រសិនបើត្រូវបានកាត់ទោសនោះ លោកស្រីយីងឡាក់អាចជាប់ពន្ធនាគារ ១០ឆ្នាំ។

នៅពេលនេះ លោកស្រីយីងឡាក់បង្ហាញខ្លួន ពោរពេញដោយទំនុកចិត្ត ត្រៀមទទួលសាលក្រមរបស់តុលាការ។ លោកស្រី និងអ្នកគាំទ្រ បានទៅកាន់ ព្រះវិហារ ពុទ្ធសាសនា ធ្វើពិធីបនស្រន់ ឲ្យទទួលបានជោគជ័យ នៅក្នុងរឿងក្តៅ ដែលនឹងត្រូវប្រកាសនៅថ្ងៃ ទី២៥ ខែសីហា ឆ្នាំ២០១៧។

នៅពេលនេះដែរ កម្លាំងប៉ូលិស ជាង ២៥០០នាក់ត្រូវបានដាក់ពង្រាយ ការពារតុលាការកំពូលនៅទីក្រុងបាំងកក់ នាថ្ងៃទី២៥ ខែសីហា ។ ស្នងការរងប៉ូលិសទីក្រុងបាំងកក លោក Panurat Lakboon បានឆ្លើយតបទៅនឹងបទសម្ភាសន៍របស់សារព័ត៌មាន បាំងកកប៉ុស្តិ៍ថា កម្លាំងប៉ូលិសជាង២៥០០នាក់ត្រូវបានដាក់ពង្រាយការពារសន្តិសុខ នៅជុំវិញ អគាតុលាការ ក្នុងពេលដែលសាលក្រមត្រូវបានប្រកាស។

កាលពីសប្តាហ៍កន្លងមក មានព័ត៌មានជាច្រើនបានផ្សព្វផ្សាយ ដោយរដ្ឋាភិបាលបានបង្ហាញការមន្ទិលសង្ស័យទៅលើ គណបក្សភឿថៃ ថាបានជួលរថយន្ត បញ្ជូនមនុស្ស មកកាន់ក្រុងបាំងកក គាំទ្រ លោកស្រីយីងឡាក់។

លោក Panurat Lakboon បានឲ្យដឹងថា ការបង្ហាញ ពីការការកាំទ្រ ដល់ងតីតនាយករដ្ឋមន្ត្រីថៃមិនមែនជារឿងខុសច្បាប់ឡើយ ។ ប៉ុន្តែ ប្រសិនបើការប្រមូលផ្តុំ មានការរៀបចំធ្វើខូចសណ្តាប់ធ្នាប់ ប៉ូលិសថៃ នឹងចូលរួមក្នុងការរារាំងទៅតាមផ្លូវច្បាប់។ តាមការវាយតម្លៃរបស់កម្លាំងប៉ូលិស អាចនិងមានពលរដ្ឋ ប្រមាណជាង១ម៉ឺននាក់ ពេលតុលាការប្រកាសសាលក្រម។

តាមការបញ្ជាក់របស់លោកPanurat Lakboon ក្រោយបើកកិច្ចប្រជុំក្រុមសន្តិសុខ ថា កម្លាំងប៉ូលិស និងចាត់វិធានការការពារសន្តិសុខ យ៉ាងតឹងតែងបំផុត មិនឲ្យមានហេតុការអាក្រក់ណាមួយកើតឡើងនោះឡើយ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print