ខេត្តព្រៃវែង ៖ រថយន្តដឹកទំនិញម៉ាកហ៊ីយ៉ាន់ដាយ បានបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍ បន្ទាប់ពីរថយន្តនេះបានបែកកង់បណ្តាលឲ្យក្រឡាប់ឆាបឆេះ នៅវេលាម៉ោង១១និង១០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតត្រង់ចំណុចភូមិព្រីង ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ៨៣- ៨៤ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កការឆេះនេះម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ3B-6758 ផ្ទុកទៅ ដោយភេសជ្ជៈ ។ លុះបើកមកដល់ចំណុចកើតហេតុខាងលើបានបែកកង់បណ្តាលឲ្យក្រឡាប់ បង្កជាអណ្តាតភ្លើង ឆាបឆេះអស់ទាំងស្រុង ។
សមត្ថកិច្ចបានបន្តថា នៅក្នុងរថយន្តមានមនុស្ស៣នាក់ ១-ឈ្មោះ ចំរុង ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិ យោតឃុំ មេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ទី២-ឈ្មោះ យ៉េន ឧត្តម ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិត្រពាំងព្រីង ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ និង ទី៣-ឈ្មោះ ហែម សារុំ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិស្រែឃ្លេ ឃុំទួលសាលា ស្រុកបសែធ ខេត្តកំពង់ស្ពឺ ៕ ជាយក្រុង