បញ្ជូនជនជាតិចិន១៦០នាក់ ពាក់ព័ន្ធសំណុំរឿងជំរិតតាមអនឡាញទៅប្រទេសពួកគេវិញ

ចែករំលែក៖

ភ្នំពេញ ៖ ដូចការគ្រោងទុកជនជាតិ ចិនទាំង១៦០នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីដើមខែសីហា នៅចំណុច ភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុង សំណុំរឿងជំរិតទារប្រាក់តាមអនឡាញ បានបណ្ដេញចេញពីកម្ពុជា នារសៀលថ្ងៃ ទី២៤ ខែសីហា ឆ្នាំ២០១៧នេះហើយ ។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្ត នីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា ជនជាតិចិនទាំង១៦០នាក់នោះត្រូវ បណ្តេញចេញទៅកាន់ស្រុកកំណើតរបស់ពួកគេវិញ នៅរសៀលថ្ងៃនេះ ។ តាមច្រក ព្រលានយន្តហោះ អន្តរជាតិសៀមរាប ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧កន្លងទៅ កម្លាំងនគរបាលអន្តោ ប្រវេសន៍ បានសហការជាមួយកម្លាំងនគរបាលខេត្តបន្ទាយមានជ័យឃាត់ខ្លួនជន សង្ស័យដែលជាជនជាតិចិន ប្រព្រឹត្តបទ ល្មើស ឆបោក គំរាមកំហែង ជំរិតទារប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា ទូរគមនាគមន៍ (VOIP) យ៉ាងហោចណាស់ជិត ២០០ នាក់ ព្រមទាំងបានរឹបអូសវត្ថុតាងប្រព្រឹត្ត បទល្មើសមួយចំនួនធំ រួមទាំងបានរកឃើញបញ្ជីឈ្មោះជនរងគ្រោះ នៅប្រទេសចិន ដែលសម្រាប់ពួកគេទូរស័ព្ទទៅគំរាមទារ ប្រាក់ផងដែរ ៕ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print