ប្តីប្រពន្ធចំណាស់​ ស្នើ​​អភិបាល​រាជធានី​ អន្តរាគមន៍​ទៅ​ប្រធាន​មន្ទីរ​ដែនដី​ បញ្ជាក់​ភាព​ត្រឹមត្រូវ​ការ​ធ្វើ​របង​ហ៊ុំ​ព័ន្ធ​ដី​

ចែករំលែក៖

ភ្នំពេញ​៖ កន្លង​មក​ លោក​ សុខ​ អឿន​ និង​ ប្រពន្ធ​ បាន​ដាក់​ពាក្យ​បណ្ដឹង​តវ៉ា​ទៅ​លោក​ទេស​រដ្ឋមន្ត្រី​ ជា​ សុផារ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ ដើម្បី​សុំ​លុប​លិខិត​លេខ១៧៨៣ដនស/អគ្គាធិ​ ចុះថ្ងៃទី​១៧​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ របស់ក្រសួង​ដែនដី​ ដែលបានមោឃភាព​នូវ​វិញ្ញាបនប័ត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​របស់​ប្តីប្រពន្ធ​ទាំង​ពីរ​ ទៅ​តាម​របាយការណ៍ស្នើសុំ​របស់លោក​ សារិន​ វណ្ណា​ ប្រធាន​មន្ទីរ​ដែនដី​រាជធានី​ ដោយខុសពីការពិត​។​

នៅ​ថ្ងៃទី​២៤ ខែ​សីហា​ ឆ្នាំ​២០១៧​ អ្នក​ទាំង​ពីរ​​ដាក់ពាក្យសុំទៅ​លោក​ ឃួង​ ស្រេង​ អតីត​អភិបាលខណ្ឌ​សែន​សុខ​ និង​បច្ចុប្បន្ន​ជាអភិបាលរាជធានី​ ដើម្បីសុំ​ឱ្យ​លោក​អភិបាល​​អន្តរាគមន៍ទៅលោកសារិន​ វណ្ណា​ បញ្ជាក់ពីភាពត្រឹមត្រូវ​ ស្របច្បាប់​ ដែលកាលនោះ​ លោក​ ឃួង​ ស្រេង​ បានចុះហត្ថលេខា​ លើពាក្យសុំសាងសង់របស់ពួកគាត់​ហ៊ុំ​ព័ន្ធ​ដី​ឡូតិ៍​ តាមទំហំ​ដែលច្បាប់​ទទួលស្គាល់តាម​វិញ្ញាបនប័ត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ (ប័ណ្ណ​កម្មសិទ្ធិ​) និងមានការចុះពិនិត្យ​ វាស់វែង​ ពីមន្រ្តីជំនាញ​ភូមិ​បាល​ខណ្ឌ​សែនសុខ​ ។

ពួកគាត់អះអាងថា​ ពួកគាត់សាងសង់របងតាមទំហំដី​ មាន​ក្នុង​ប័ណ្ណ​ មានការ​អនុញ្ញាត​ពីអាជ្ញាធរ​ បែរជាលោក​ សារិន​ វណ្ណា​ ធ្វើរបាយការណ៍​បំភ័ន្ត​ លោក​ ជា​ សុផារ៉ា​ ដោយ​ជឿលើឈ្មោះ​ សុខ​ សាន្ត​ ដោយបំភ្លៃការពិត​ថា​ លោក​ សុខ​ អឿន​ ធ្វើរបងរំលោភលើ​ផ្លូវ​សាធារណៈ​ ហើយសុំមោឃភាព​ប័ណ្ណ​កម្មសិទ្ធិរបស់គាត់​ ។​

ពួកគាត់​ បញ្ជាក់ថាបើ​ពួក​គាត់រំលោភយកផ្លូវ​សាធារណៈ​មែន​ ។​ ដូច្នេះ​ ​ លោក​ ឃួង​ ស្រេង​ ក៏រួមចំណែក​ក្នុងការ​ឱ្យ​ពួកគាត់រំលោភយក​ផ្លូវ​សាធារណៈ​​ដោយ​ខុសច្បាប់ដែរ​ ។​ ពួកគាតសំណូមពរទៅ​លោក​ ឃួង​ ស្រេង​ ឱ្យ​ស្រាវជ្រាវ​ចំពោះការសាងសង់របងរបស់ឈ្មោះ​ សុខ​ សាន្ត​ និ​ង​ ឈ្មោះ​ សម​ វង​ តើមានច្បាប់​អនុញ្ញាត​ទេ​ ព្រោះពួកគេទាំងពីរ​ហ៊ុំ​ព័ន្ធ​របងលើពីទំហំដីដែលទទួលតាម​ប័ណ្ណ​នៅតែ​រួចពី​សំណាញ់​ច្បាប់ទៀត​ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print