ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកុយ,រាយប៉ាយ និងប៉ុស្តិ៍ រដ្ឋបាលកងតាណឹងសហការជាមួយរដ្ឋបាលជលផល ខេត្តកំពង់ចាម និងសហគមន៍ បានចុះបង្រ្កាបបទល្មើស នេសាទខុសច្បាប់ក្នុងភូមិសាស្រ្តឡូលេខB6 ដោយបានចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិវិញ ចំណែក ឧបករណ៍ល្មើស ជាច្រើនត្រូវដុតបំផ្លាញចោលនៅនឹងកន្លែងតែម្តង ។
សកម្មភាពចុះបង្ក្រាបបទល្មើសនេសាទខាងលើធ្វើឡើងក្រោមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នង ការនគរបាលខេត្តបានចាត់តាំងបញ្ជាលោកអធិការស្រុកកងមាស កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកុយ ប៉ុស្តិ៍ រាយប៉ាយ និងប៉ុស្តិ៍រដ្ឋបាលកងតាណឹង បន្តសហការជាមួយរដ្ឋបាលជលផលខេត្តកំពង់ចាម និងសហគមន៍ បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្រ្ត ឡូត៌បឹងB6 ។
ក្នុងប្រតិបត្តិការណ៍នេះធ្វើឡើងក្នុងភូមសាស្រ្តឡូលេខB6 ស្ថិតក្នុងឃុំព្រែកកុយ ឃុំរាយប៉ាយ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ។ ជាលទ្ឋផលកម្លាំងចម្រុះដកហូតបាន លូស្បៃមុង ចំនួន៨៥មាត់ ព្រួលស្បៃមុងប្រវែង ៤២៥០ម៉ែត្រ បង្គោលចំរឹងចំនួន១២៧៥ដើម ចាក់លែងកូនត្រីចម្រុះចំនួន១៧០គីឡូក្រាម ។ ចំណែក ឧបករណ៍ប្រព្រឹត្តបទល្មើសនេសាទខាងលើ ត្រូវដុតបំផ្លាញចោលនៅលើទំនប់អូឈូក ឃុំស្តៅ ៕ វណ្ណៈ