បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​សា​ឡង់​បូម​ខ្សាច់​​រអិល​ជើង​ធ្លាក់​ពីលើ​សា​ឡង់​លង់ទឹក​ស្លាប់

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​សា​ឡង់​បូម​ខ្សាច់​បាន​រអិល​ជើង​ធ្លាក់​ពីលើ​សា​ឡង់​លង់ទឹក​ស្លាប់​ខណៈ​រូបគេ​ស្រវឹងស្រា ​ហើយ​ដើរ​ជាន់​ទុយោ​រអិល​ជើង​ដួល​បោក​ក្បាល​ធ្លាក់​ចូល​ក្នុង​ទឹក​បាត់​លុះ​ព្រឹក​ឡើង​ទើប​គេ​រាវរក​ឃើញ​ ។​

image2

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោងជាង​១១​យប់​ថ្ងៃ​ទី​៨​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ច្រាំង​ទន្លេ​ មុខ​វត្ត​គៀន​ឃ្លាំង​ ស្ថិត​ក្នុងភូមិ​គៀន​ឃ្លាំង​ សង្កាត់​-​ខណ្ឌ​ជ្រោយចង្វារ​ ។​

​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ឲ្យ​ដឹង​ថា​ បុរស​ដែល​លង់ទឹក​ស្លាប់​ខាងលើ​មានឈ្មោះ​ ស៊ុន​ពិសិដ្ឋ​ អាយុ​២៧​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ផ្សារ​តូច​សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ ។​

​ប្រភព​ព​ត៌​មាន​ពី​ក្រុម​គ្រួសារ​សព​ បាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ​ពួក​គេ​ទាំង​២​នាក់​បាន​នាំ​គ្នា​ផឹក​សី​ុ​រហូត​ស្រវឹង​ទាំងអស់​គ្នា​រួច​នាំ​គ្នា​មក​ដេកចាំ​សា​ឡង់​ ខ​ណះ​កម្ម​កបាន​សម្រាក់​ការងារ​ទៅ​លេង​ស្រុក​កំណើត​នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​អស់​។​

​ប្រភព​បន្ត​ថា​ ពេល​ពួក​គេ​ឡើង​មក​ដល់​លើ​សា​ឡង់​ ជន​រង​គ្រោះ​បាន​ដើរ​ជាន់​លើ​ទុយោ​រអិល​ជើង​ដួល​បោក​ក្បាល​ទៅ​នឹង​គែម​សា​ឡង់​ រួច​ធ្លាក់​ចូល​ក្នុង​ទឹក​លិច​បាត់​។​ ក្រោយ​ពេល​កើតហេតុ​ភ្លាមៗ​ មិត្ត​ភ័ក្តិ​ជន​រង​គ្រោះ​ឃើញ​ក៏​បាន​លោត​ចុះ​ទៅ​ក្នុង​ទឹក​រាវ​រកតែ​រក​មិនឃើញ​សោះ​។​

​ក្រោយ​ពីពេល​រាវរក​មិនឃើញ​ មិត្ត​ភ័ក្តិ​ជាន​រង​គ្រោះ​បាន​ទូរ​សព្ទ័​ប្រាប់​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​ឲ្យ​ជួល​ទូក​ខ្មែរឥស្លាម​ មក​រាវរក​ក្នុង​តម្លៃ​៧០០​ដុល្លារ​ ដោយ​មុជ​រាវ​តាំងពី​ម៉ោង​កើតហេតុ​ហូត​ដល់​ព្រឹក​ព្រលឹម​ទើប​រក​សាកសព​ឃើញ​រួច​ស្រង់​យក​មក​តំកល់​ទុក​នៅ​វត្ត​ព្រែក​តា​គង់​ ស្ថិត​ក្នុង​សង្កាត់​ព្រែក​តា​សេក​ ខណ្ឌ​ជ្រោយចង្វា​ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

...

ដោយ៖ ជ្រោយ​ពេជ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print