បច្ច័យជាង៥ពាន់ដុល្លាក្នុងពិធីបុណ្យកាន់បិណ្ឌទី១២របស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តយកទៅប្រកេនគ្រូចៅអធិការវត្តខ្លាកូនថ្មីដើម្បីទៅកសាងសមិទ្ធផលនៅក្នុងវត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ វត្តខ្លាកូនថ្មីស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវគេមើលឃើញថាបច្ចុប្បន្នមានការលំបាកនិងខ្វះខាតដោយពុំទាន់មានព្រះវិហារត្រឹមត្រូវ សម្រាប់ឱ្យព្រះសង្ឃគង់នៅក្នុងវត្តប្រតិបត្តិព្រះធម៌ និងឱ្យប្រជាពលរដ្ឋរួមពុទ្ធបរិស័ទមកធ្វើបុណ្យនៅឡើយនោះទេគឺគេឃើញមានសាលាឆាន់១ខ្នងមានសភាពទ្រុឌទ្រោមតែប៉ុណ្ណោះ ។

IMG_6423

ដោយ ឃើញពីការខ្វះខាតនោះ លោក ផាន់ វណ្ណ រ័ត្ន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងសហការី និងកងកម្លាំងប្រដាប់អាវុធ ជុំវិញខេត្តរួមនិងអាជីវករបានអញ្ជើញចូលរួម ពិធីបុណ្យកាន់បិណ្ឌទី១២នៅវត្តខ្លាកូនថ្មីនោះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៥  ។ ពិធីបុណ្យនោះក៏បានប្រមូលបច័្ចយបានចំនួនសរុបជាង៥ពាន់ដុល្លា  ហើយបច្ច័យទាំងនោះ លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ក៏បានប្រកេនជូនលោកគ្រូចៅអធិការវត្ត ដើម្បីយកទៅកសាងជួសជុលសាលាឆាន់ និងកសាងសមិទ្ធផលនានា នៅក្នុងវត្តបន្ថែមទៀតខណៈដែលព្រះសង្ឃគង់នៅវត្តខ្លាកូនថ្មីកំពុងប្រឈមការខ្វះខាត ។

សូមបញ្ជាក់ថា បុណ្យភ្ជុំបិណ្ឌគឺជាបុណ្យប្រពៃណីទំនៀមទំលាប់របស់ប្រជាជនខ្មែរជាយូរលង់មកហើយ បុណ្យមួយនេះប្រជាជនខ្មែរដែលមានជំនឿលើព្រះពុទ្ធសាសនាតែងតែនាំគ្នាយកចង្ហាន់ នំ ចំណី យកទៅប្រកេនព្រះសង្ឃនៅទីវត្តអារាមដើម្បី  ធ្វើពិធីបុង្សកូល រាប់បាត្រ  ឧទ្ទិសវិញ្ញាណក្ខន្ធដល់អ្នកមានគុណទាំងឡាយរួមមានបុព្វការីជន ញាតិមិត្តទាំង៧សណ្តាន និងប្រជាពលរដ្ឋខ្មែរ ស្លាប់ក្នុងរបបប្រល័យពូជន៍សាសន៍ពុលពត ជាង៣លាននាក់ និងឧទ្ទិស ដល់វិញ្ញាណក្ខន្ធយុទ្ធជនដែលបានពលីជីវិតសម្រាប់បុព្វហេតុជាតិដែលបានរលត់ខន្ធទៅហើយនោះ ។

ម្យ៉ាងវិញទៀតគឺដើម្បីតបស្នងគុណដល់អ្នកមានគុណទាំងឡាយនោះ ដើម្បីមកទទួល យកផល្លានិសង្សពីកូនចៅបានធ្វើបុណ្យឧទ្ទិសឱ្យក្នុងពិធិបុណ្យភ្ជុំបិណ្ឌ ហើយក៏សូម ឱ្យវិញ្ញាណក្ខន្ធអ្នកមានគុណទាំងនោះ សូមអញ្ជើញទៅកាន់សុខគតិភពកំបីខានឡើយ ក្នុងនោះក៏សូមឱ្យដួងវិញ្ញាណក្ខន្ធអ្នកមានបុណ្យទាំងនោះ ងាកមកបែរក្រោយជូនពរឱ្យកូនចៅទទួលបាន សេចក្តីសុខនិងរីកចំរើនតរៀងទៅ ៕

IMG_6425 IMG_6411 IMG_6407 IMG_6380 IMG_6395 IMG_6389 IMG_6403 IMG_6398

...

ដោយ៖ សំ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print