ខេត្តស្វាយរៀងះ លោកកែវសុថានាយការិយាល័យព្រហដ្ឋាននគរបាលខេត្តស្វាយរៀងបានអោយដឹងថា ចំពោះករណីប្លន់សម្លាប់ខាងលើនេះគឺសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានប្រើរយះពេលត្រឹមតែ៨ម៉ោងតែប៉ុណ្ណោះឈានទៅដល់ការបំបែកសំណុំរឿងនេះបានទាំងស្រុងហើយ ដោយបានឃាត់ខ្លួនជនសង្សយ័ចំនួន២នាក់និងរឹមអូសវត្ថុតាងអាវុធAKកាត់ស្វាយ០១ដើមនៅលំនៅដ្ឋានរបស់ជនសង្សយ័ផ្ទាល់តែម្តង។
ជនសង្ស័យនឹងបក្ខពួក ត្រូវបានសមត្ថកិច្ចឡោមព័ទ្ធផ្ទះ នឹងចាប់ខ្លួនបាន កាលពីវេលាម៉ោងប្រហែល១០យប់ ថ្ងៃទី២៦ សីហា ឆ្នាំ២០១៧ ពោលគឺប្រើពេលត្រឹមមួយថ្ងៃ ក្នុងការបំបែកករណីប្លន់សម្លាប់មួយនេះ ។
ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ សូរ សាមឿន អាយុ៥២ឆ្នាំ ជាជនដៃដល់ មានទីលំនៅភូមិចាក់អង្ក ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងអ្នករួមគំនិតគឺបុរសជាប្តីជនរងគ្រោះ ត្រូវបានជាបងបង្កើតរបស់ជនដៃដល់ ឈ្មោះ សូរ ឈន អាយុ៥៦ឆ្នាំ មានទីលំនៅនៅកន្លែងកើតហេតុ ភូមិតាប៉ ឃុំស្រុកជាមួយគ្នា៕