ភ្នំពេញ ៖យ៉ាងហោចណាស់មានជនរងគ្រោះម្នាក់បានស្លាប់ភ្លាមៗនិង៣នាក់ទៀតរងរបួសធ្ងន់ស្រាលដោយសារមានម៉ូតូ២គ្រឿងបានបុកគ្នាចំពេញទំហឹងកាលពីថ្ងៃទី២៧ខែសីហាឆ្នាំ២០១៧វេលាម៉ោង០៥.៤០នាទីព្រឹក នៅលើដងផ្លូវជាតិលេខ១ស្ថិតនៅភូមិតាព្រហ្មសង្គាត់ព្រែកឯងខណ្ឌច្បារអំពៅ។
នគរបាលចរាចរខណ្ឌបានឱ្យដឹងថា ករណីនេះកើតឡើងដោយម៉ូតូ០១គ្រឿងម៉ាកហុងដាសេឌ្រីម១២៥ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ១AB.៣៧១០ ជិះគ្នា៣នាក់បើកបរដោយឈ្មោះ រុំ.រស់ភេទប្រុសអាយុ២៨ឆ្នាំមុខរបរកម្មករសំណង់រស់នៅភូមិឬស្សី ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល អ្នករួមដំណើរមានឈ្មោះ
ទី១-ឈ្មោះរី.វណ្ណីភេទប្រុសអាយុ១៣ឆ្នាំនិងទី២-ឈ្មោះស្រឿង ភាភេទប្រុសអាយុ៥៥ឆ្នាំ អ្នកទាំង៣នាក់របួសធ្ងន់ស្រាល ក្រោយមកបានស្លាប់ម្នាក់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ជនរងគ្រោះទាំង៣នាក់ជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវថៃហ្គ័ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ត្រង់ចំណុចកើតហេតុបានបុកម៉ូតូ០១គ្រឿងម៉ាកហុងដាសេឌ្រីម១២៥ពណ៍ខៀវពាក់ស្លាកលេខ១DE.២៩៩៨ បើកបរដោយឈ្មោះ ម៉េង យ៉ាំង ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរលក់ដូស្នាក់នៅភូមិកំពង់ចម្លង ឃុំព្រែកទម្លាប់ស្រុកលើកដែកខេត្តកណ្តាល ស្លាប់នៅកនកលែងកើតហេតុ ។
លោកឯក សា រ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលការងារសណ្តាប់ធ្នាប់ចរាចរបានឱ្យដឹងថាក្រោយពីកើតហេតុកម្លាំងជំនាញរបស់ខណ្ឌបានចុះទៅធ្វើការវាស់វែងហើយបានបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យនិងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីដោយឡែកម៉ូតូទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការខណ្ឌដើម្បីបន្តនិតិវិធី ។
ករណីគ្រោះថ្នាក់ចរាចរនេះកើតឡើងដោយការបើកបរមិនប្រយ័ត្នទាំងសង្ខាង ៕ សណ្តោស