ត្បូងឃ្មុំ៖ នៅល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ លោកឧត្ដមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានអញ្ជើញចុះត្រួតពិនិត្យដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ។
ក្នុងនោះលោកឧត្ដមសេនីយ៍មេបញ្ជាការបានដាក់ផែនការអនុវត្តបន្ត ក្នុងការកែសម្រួលការងារសាងសង់របងទីបញ្ជាការអោយបានសមស្របទៅតាមប្លង់មេ ដែលជាគោលការណ៍ណែនាំ និងតម្រង់ទិសរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕ ដោយ៖ វណ្ណះ
...