ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវប្រជាពលរដ្ឋចាប់ស្ទើស្លាប់សល់តែដង្ហើមចង្រិតរបួសធ្ងន់ខណៈរូបគេបានធ្វើសកម្មភាពលួចកាច់សោកម៉ូតូគេហើយម្ចាស់ឃើញទាន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧នឹង៣០នាទីព្រឹក ថ្ងៃទី២៧ ខែ សីហា ឆ្នាំ ២០១៧នៅតាមបណ្តោយផ្លូវ១៩៨៦ ក្នុងភូមិ ទំនប់ សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ សុន រតនា ភេទស្រីអាយុ២០ឆ្នាំ មុខរបរបុក្គលិកហាងលក់បន្លែសួនធម្មជាតិ ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវនិងមានស្រុកកំណើត ភូមិ សង្កាត់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ចំណែកជនសង្ស័យមានឈ្មោះ កែវ សុខឃួន (ហៅធី) ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរមិនពិប្រាកដស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងល្វា សង្កាត់ការកាប ខណ្ឌពោធិ៍សែនជ័យ។
ប្រភពពីនារីរងគ្រោះបានអោយដឹថា នៅមុនពេលកើតហេតុនាងបានជិះម៉ូតូ១គ្រឿងម៉ាកស៊ុយសុីគីនិចព័ណត្រួយចេកសេរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ1BQ8286ចេញពីផ្ទះដើម្បីមកធ្វើការដូចសព្វដងនៅចំណុចខាងលើពេលកដល់នាងបានចតម៉ូតូនៅមុខកន្លែងធ្វើការហើយក៍ដើរចូលទៅក្នងមួយសន្ទុះក្រោយមកស្រាប់តែមានក្រុមជនសង្ស័័យ២នាក់បានជិះម៉ូតូ១គហរឿងមិនចាំម៉ាកបានមកធ្វើសកម្មភាពកាច់សោរកម៉ូតូរបស់នាងពេលនោះបានអ៊ុំប្រុសដែកជាម្ចាស់ហាងឃើញទាន់ក៍ស្ទុះចេញមកស្រែកថាចោរៗធ្វើអោយមានការភ្ញាក់ផ្អើលដលប្រជាពលរដ្ឋនៅក្បែនោះចេញមកជួយចាប់បានជនសង្ស័យម្នាក់វាយឡើងទ្រោមខ្លួនទើបប្រគល់អោយសមត្ថកិច្ច។ចំណែកបក្ខពួកគេម្នាក់ទៀតបានរត់គេចខ្លួនវាត់។
ក្រោយកើតហេតុក៍មាននគរបាលប៉ុស្តិ៍ភ្នំពេញថ្មីចុះមកដល់និងឃាត់ខ្លួនជនសង្ស័យតែម្តង ប៉ុន្តែដោយសារជនសង្ស័យមានរបួសធ្ងន់ក៍បញ្ជួនទៅព្យាបាលនៅបន្ទីរពេទ្យឯកជន។ ក្រោយពីព្យាបាលរួចក៍បញ្ជួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខវិញដើម្បីកសាងសំណុរឿងបញ្ជួនទៅតុលាកាចាត់ការបន្តតាមនិតិវិធី។ ចំណែកម៉ូតូសមត្ថកិច្ចបានប្រគល់អោយទៅជនរងគ្រោះវិញ៕ តុង សីហា