ខេត្តពោធិ៍សាត់៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋមូលដ្ឋាននៃស្រុកវាលវែងរាយការណ៍ថា ក្រុមឈ្មួញដឹកជញ្ជូនឈើស្រស់ៗនៅតែបន្តបំផុសបំផុលពលរដ្ឋមកបោះជុំរំ ធ្វើសកម្មភាកាប់បំផ្លាញព្រៃឈើជារៀងរាល់ថ្ងៃ បើទោសជាមានការប្រតិកម្មពីពួកគាត់ និងសុំឲ្យអាជ្ញាធរមានសមត្តកិច្ចជួយអន្តរាគមក៍ដោយ គ្រាន់តែពួកគេប្តូរទីតាំងបន្តិចប៉ុណ្ណោះ ដែលករណីនេះកើតឡើងដោយសារមន្រ្តីជំនាញរដ្ឋបាលព្រៃឈើជាអ្នកបើកដៃ។
ប្រភពខាងលើបន្តថា កាលពីមុនក្រុមឈ្មួញបាននាំគ្នាមកបោះជុំរុំនៅចំណុចតាំងយ៉ ស្ថស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ពេលនោះមានប្រតិកម្មពីអ្នកភូមិកើតហេតុ និងសុំការអន្តរាគមពីអាជ្ញាធរមានសមត្តកិច្ច(ព្រោះក្រុមទាំងនោះជនមកពីឆ្ងាយ) បញ្ហានេះទើបគេបង្វែទីតាំងតែបន្តិចប៉ុណ្ណោះ គឺនៅចំណុចទួលគ្រួស(ក្នុងព្រៃ)ទល់មុខសង្កាត់រដ្ឋបាលព្រៃឈើប្រម៉ោយ ស្ថិតក្នុងភូមិ.ឃុំដដែល ហើយកំពុងធ្វើសកម្មភាពរាលថ្ងៃទ្រង់ទ្រាយធំជាងមុន។
ប្រភពដដែលខាងលើបន្តទៀតថា ករណីខាងលើគេអាចឃុបឃិតប្រព្រិត្តអំពើពុករលួយជាប្រព័ន្ធ ជាពិសេសនោះមន្រ្តីជំនាញរដ្ឋបាលព្រៃឈើ ដែលតំបន់កាប់បំផ្លាញ និងដឹកជញ្ជូនឈើស្រស់ៗហូរជ័រក៍ក្លាក់នេះ ក្រោមការគ្រប់គ្រងមន្រ្តីបរិស្ថាន និងរដ្ឋបាលព្រៃឈើ ខណៈចំណុចស្តុបឈើ និងលើកឈើឡើងរថយន្តធំៗប្រភេទយីឌុប នៅក្បែស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើប្រម៉ោយតែម្តង ហេតុអ្វីក៍គ្មានចំណាត់ការ? មានរថយន្តធុនធំៗប្រភេទយីឌុបច្រើនគ្រឿងធ្វើសកម្មភាពជារៀងរាល់ថ្ងៃ ខណៈដែលក្រុមគោយន្តកន្រ្ទៃរបស់ពួកគេដឹកជញ្ជូនមកព្រៃ។
ករណីពាក់ព័ន្ធប្រភពលើកឡើងខាងលើនេះ អ្នកកាសែត នគរវត្ត មិនអាចសុំការបំភ្លឺបាននោះទេពីលោក អឹម សុភី នាសង្កាត់យរដ្ឋព្រៃឈើប្រម៉ោយ ដោយឡែក៖ លោក ជា ហួត នាយផ្នែករដ្ឋបាលព្រៃឈើវាលវែង ក៍មិនខុសគ្នាដែរខណៈទូរស័ព្ទរបស់លោកតេចូលគ្មានអ្នកទទួល៕ ប៉ឹម ពិន