ខេត្តស្វាយរៀង៖ អភិបាលរងក្រុងបាវិតលោកលឺមសៀងហេងនិងមន្ត្រីសាលាក្រុងព្រមទាំងក្រុមការរងារជាច្រើននាក់បានចូលរួមកាន់បិណ្ឌវេនទី១២នៅវត្ត និគ្រោធការរាម ហៅវត្តជ្រៃធំ ក្នុងសង្កាត់ព្រៃអង្គុញ ក្រុងបាវិត កាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៥ ។
អភិបាលរងក្រុងបាវិតលោកលឺមសៀងហេងបាននាំយកបច្ច័យមានដូចជា ថវិកាចំនួន១លាន៣៧ម៉ីនរៀល ព្រមទាំងប្រគេនទេយ្យទាន និងគ្រឿងឧបភោគបរិភោគដល់លោកគ្រូចៅអធិការវត្តនិគ្រោធការរាម ហៅវត្តជ្រៃធំ ដើម្បីយកទៅកសាងវត្តបន្តតាមតម្រូវការក្នុងពិធីកាន់បិណ្ឌវេនទី១២នេះ ។
លោកលឺមសៀងហេងបានថ្លែងថាពិធីបុណ្យភ្ជុំបិណ្ឌជាបុណ្យប្រពៃណីជាតិខ្មែរតាំងពីយូរលង់ណាស់មកហើយ ពិធីបុណ្យកាន់បិណ្ឌនេះមានរយៈពេលដល់ទៅ១៥ថ្ងៃឯណោះ។ ពិធីបុណ្យភ្ជុំបិណ្ឌនេះប្រជាពលរដ្ឋទាំងអស់សុទ្ធតែមានជំនឿជឿលើព្រះពុទ្ធសាសនា ហើយពិធីបុណ្យភ្ជុំបិណ្ឌនោះគេសង្កេតឃើញមានប្រជាពលរដ្ឋគ្រប់ទិសទីបាននាំគ្នាធ្វើបុណ្យក្នុងទឹកមុខសប្បាយរីករាយប្រកបដោយទឹកចិត្តជ្រះថ្លា និងព្រះពុទ្ធសាសនាស្របពេលដែលប្រទេសជាតិទទួលបានសុខសន្តិភាព បង្រួបបង្រួមជាតិ និងមានការរីកចម្រើនអភិវឌ្ឍន៍ ហើយប្រជាជនមានជីវភាពធូរធាររស់នៅទទួលបានភាពកក់ក្តៅ ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ៕
នាឪកាសនោះលោកលឺមសៀងហេងក៏បានជូនថវិការដល់ លោកតា លោកយាយ ចំនួន៥០នាក់ ដោយក្នុងម្នាក់ៗទទួលបាន៥ពាន់រៀលផងដែរ ៕
ដោយ៖ ឃឹម សុថាន