អាវុធហត្ថបង្រ្កាបឈើប្រណិតប្រគល់ឲ្យមន្រ្តីជំនាញបន្តនីតិវិធីទៀតហើយ នៅស្រុកភ្នំក្រវាញ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ត្រី ចាន់ សុខា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ ដឹកនាំកម្លាំងចុះសហការជាមួយកម្លាំងស្រាវជ្រាវ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្រ្កាបបទល្មើសព្រៃឈើប្រភេទប្រណិតធ្នង់ជិត ២០០ដុំ ប្រគល់ឲ្យមន្រ្តីជំនាញបន្តនីតិវិធីទៀតហើយ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត។

ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង១២ និង២០នាទីថ្ងៃត្រង់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះមួយកន្លែង ស្ថិតក្នុងភូមិក្រញាំ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ចាន់ សុខា មេបញ្ជាការមូលដ្ឋានកងរាជអាវហត្ថស្រុកភ្នំក្រវាញបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើកម្លាំងបានធ្វើការបង្រ្កាបឈើប្រភេទប្រណិតធ្នង់ចំនួន ១៩៥ដុំ។

លោក វរសេនីយ៍ត្រី មេបញ្ជាការមូលដ្ឋានកងរាជអាវហត្ថស្រុកភ្នំក្រវាញបានបន្តទៀតថា វត្ថុតាងឈើប្រភេសប្រណិតធ្នង់ទាំងអស់បានប្រគល់មន្រ្តីជំនាញជាបណ្ដោះអាសន្ន រក្សាទុកនៅកន្លែងដដែលសិនរងចាំបន្តនីតិវិធីនៅថ្ងៃស្អែកទៀត៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print