ដល់ថ្ងៃឪសានវាទបញ្ចប់ភាពអនាធិបតេយ្យ នៅមុខផ្សារគគីរហើយ

ចែករំលែក៖

កណ្តាល ៖ បន្ទាប់ពីគណៈបញ្ជាការឯកភាពស្រុកកៀនស្វាយចេញសេចក្តីជូនដំណឹងទុករយៈពេល១សប្តាហ៍ដើម្បីអោយអ្នកលក់​ដូរ​លើចិញ្ចើមផ្លូវជាតិលេខ១នៅមុខផ្សារគគីរ ស្ម័គ្រចិត្តរើចេញដោយខ្លួនឯងគ្មានការចាប់បង្ខំរួចមក មានអ្នកលក់ដូរមួយចំនួនតូចអនុវត្តតាមការណែនាំ តែនៅមានអ្នកលក់ដូរមួយចំនួនទៀតមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះឡើយ ពោលគឺនៅតែដាក់តាំងលក់ទំនិញគ្រប់ប្រភេទជាពិសេសតូបលក់ផ្លែឈើនៅលើចិញ្ចើមផ្លូវជាតិដដែល ។

ទង្វើរមិនព្រមអនុវត្តតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរស្រុកនេះហើយបានធ្វើអោយគណៈបញ្ជាការឯកភាពស្រុកប្រើប្រាស់វិធានការរដ្ឋបាលនៅថ្ងៃបញ្ចប់ឪសានវាទទី២៩ ខែសីហា ឆ្នាំ២០១៧ ដើម្បីរំដោះចិញ្ចើមផ្លូវបញ្ចប់ភាពអណាធិបតេយ្យធ្វើអោយបាត់បង់សណ្តាប់ធ្នាប់នៅមុខផ្សារគគីរ ។

លោកវរៈសេនីយ៍ឯកប៉ា សំអិត អធិការនគរបាលស្រុកកៀនស្វាយបានប្រាប់ នគរដ្រេហ្គន យ៉ាងដូច្នេះថា បញ្ហាសណ្តាប់ធ្នាប់នៅមុខផ្សារគគីរ ផ្សារគគីរធំ និងនៅផ្លូវលេខ១១០ គណៈបញ្ជាការឯកភាពស្រុកយកចិត្តទុកដាក់ណាស់ ដើម្បីសម្រួលចរាចរនិងបញ្ចៀសចរាចរខ្លាចមានគ្រោះថ្នាក់ដល់អាជីវករលក់ដូរលើចិញ្ចើមផ្លូវ និងបានណែនាំអោយពួកគាត់ខិតចូលទៅខាងក្នុងដើម្បីអោយផុតពីចិញ្ចើមផ្លូវ ជៀសវាងខ្លាចមានគ្រោះថ្នាក់ចរាចរដែលអាចកើតឡើងជាយថាហេតុនៅតំបន់ទីប្រជុំជននេះ ។

ការព្យាយាមរបស់គណៈបញ្ជាការឯកភាពស្រុក តាមរយៈសកម្មភាពចុះរៀបចំសណ្តាប់ធ្នាប់ ចេញសេចក្តីជូនដំណឹង និងប្រើប្រាស់ឧបករណ៍បំពងសម្លេង ហាក់ដូចជាមិនបានធ្វើអោយអ្នកលក់ដូរលើចិញ្ចើមផ្លូវយកចិត្តទុកដាក់ស្តាប់និងចូលរួមអនុវត្តតាមការណែនាំរបស់គណៈបញ្ជាការឯកភាពស្រុកនោះឡើយ បែជាខឹងសម្បារប្រើពាក្យសំដីមិនសមរម្យមកលើកម្លាំងចម្រុះថែមទៀតផង ។ ការដាក់ឪសាន្តវាទរយៈពេល១សប្តាហ៍ ឥឡូវនេះចប់ហើយទើបគណៈបញ្ជាការឯកភាពបានចាត់វិធាន ការក្តៅបញ្ចប់ភាពអណាធិបតេយ្យធ្វើអោយបាត់បង់សណ្តាប់នៅលើដងផ្លូវជាតិលេខ១ និងផ្លូវលេខ១១០ ដោយកំណត់ទីតាំងព្រំច្បាស់លាក់ដើម្បីអោយដាក់លក់ទំនិញផ្សេងៗ ។

លោកអធិការបានបន្តថា យុទ្ធនាការនេះធ្វើឡើងដើម្បីផលប្រយោជន៍រួមសម្រាប់យើងទាំងអស់គ្នា ជាពិសេសគឺការពារអាយុជីវិតអ្នកលក់ដូរនៅលើចិញ្ចើផ្លូវ ធានាបាននូវសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ។ ការងាររៀបចំសណ្តាប់ធ្នាប់និងបរិស្ថាននេះមិនមែនជាការងារដាច់ដោយឡែកដែលអាជ្ញាធ្វើតែម្នាក់ឯងនោះទេ គឺជាការងាររួមទាមទារអោយមានការចូលរួមពីប្រជាពលរដ្ឋទើបយើងអាចដោះស្រាយបញ្ហានេះបាន ។ ទោះជាយ៉ាងណាក៍ដោយគណៈបញ្ជាការឯកភាពនៅតែចិញ្ចឹមចិត្តប្រើយទ្ធ​សាស្ត្រត្រជាក់ ដាក់អាជីវករ ដាក់ចិត្តដាក់កាយបំរើប្រជាពលរដ្ឋគ្រប់ពេលវេលា ។ ជាលទ្ធផលដែលគណៈបញ្ជាការឯកភាពទទួលបានគឺប្រជាពលរដ្ឋគាត់មានការយល់ដឹងច្រើនពីបញ្ហាសណ្តាប់ធ្នាប់និងបរិស្ថានតែមិនទាន់សមប្រកបទៅតាមការចង់បានរបស់អាជ្ញាធនោះទេ យ៉ាងណាក៍ដោយការងារនេះនិងធ្វើជាប្រចាំរួមទាំងការងារគ្រប់គ្រងរថយន្តដឹកដី ដឹកខ្សាច់ ថែមទៀតផង ៕ សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print